អត្ថបទពាណិជ្ជកម្ម
ចូលធ្វើការ​ថ្ងៃ​ដំបូង បុគ្គលិក​រោងចក្រ​ម្នាក់ នៅ​ខេត្តស្វាយរៀង ឈ្នះ​រង្វាន់​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ
30, Apr 2019 , 5:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្វាយរៀង​៖ ទឹកប្រាក់​ចំនួន ៤០​លាន​រៀល គឺជា​ចំនួន​ដ៏​ច្រើន​សម្រាប់​កម្មករ​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះហើយ បានជា​លោក អួ​ង វិត ដែលជា​កម្មករ​រោងចក្រ មាន​ភាព​រំភើប​រីករាយ​យ៉ាងខ្លាំង​បន្ទាប់ពី​បានឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ កាលពីពេល​ថ្មីៗ​នេះ​។​
 
​លោក អួ​ង វិត វ័យ ៣១​ឆ្នាំ មានកូន​បីនាក់ ទើបតែ​ចូល​បម្រើការ​ថ្ងៃ​ដំបូង​នៅ​រោងចក្រ​ផលិត​អំពូល​ភ្លើង​មួយ នៅ​ខេត្តស្វាយរៀង​។ លោក បាន​រៀប​រាប់ទាំង​សប្បាយចិត្ត​ថា​៖«​ខ្ញុំ​សប្បាយ ចិត្ត​ឡើង​ញ័រ​ជើង ញ័រ​ដៃ ធ្វើការ​សឹងតែ​មិនកើត​ទៅហើយ ក្រោយ​ពេលដែល​គាស់​កំប៉ុង​ភេសជ្ជៈ ប៉ូវ​កម្លាំង វើក មក​ឃើញ​រង្វាន់​៤០​លាន​រៀល នៅលើ​ក្រវិល​កំប៉ុង​នោះ ព្រោះ​ជីវភាព​កំពុង​ខ្វះ ខាត​ផង ផ្ទះ​ក៏​ទ្រុឌទ្រោម ធ្លុះធ្លាយ​ច្រើន​កន្លែង​ទៀត ហើយ​កូនតូចៗ ដល់​តែ​៣​នាក់ កំពុង​ពេញ​ត្រូវការ​ទឹកដោះគោ និង​អាហារ​ផ្គត់ផ្គង់​ចម្បង​ផង​។ តែ​ឃើញ​រង្វាន់​ធំ​ចឹ​ង​ទៀត បង​អើយ​ខ្ញុំ​អត់​ទាំង ហ៊ាន​បើក​ម៉ូតូ​មក​ផ្ទះ​ដោយ​ខ្លួនឯង​ផង ខ្លាច​ញ័រ​ចង្កូត​ចូល​ព្រៃ ហើយក៏​សុំ​ឲ្យ​អ្នកផ្ទះ​មក យក ពេល​ចេញពី​ធ្វើការ​ទៅ​»​។​


 
​លោក វិត បន្តទៀតថា​៖ «​ប្រាក់រង្វាន់ ៤០​លាន​រៀល នេះ លោក នឹង​យកទៅ​ជួសជុលផ្ទះ ឲ្យ​បាន​ស្អាត និង​មួយចំណែក​ទៀត​ទុក​សម្រាប់​ទំនុកបម្រុង​ទឹកដោះគោ​កូនតូចៗ ដែល​កំពុង​ត្រូវការ​ជាប្រចាំ​ផង​»​។ 
 
​លោក អួ​ង វិត អាច​ចាត់ទុកថា​ជា​អតិថិជន​ស្មោះស្ម័គ្រ​ម្នាក់ សម្រាប់​ភេសជ្ជៈ ប៉ូវ​កម្លាំង វើក ដោយសារ​គាត់​តែងតែ​ពិសា​ភេសជ្ជៈ​នេះ ជាប្រចាំ រាល់ពេល​អស់កម្លាំង​។ សូមជម្រាបថា ប្រសិនបើ​លោកអ្នក​ឈ្នះ​រង្វាន់​ធំ​បន្ទាប់​សូម​ទូរ​សព្ទ​មកកាន់​ទូរស័ព្ទ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com