កីឡាអន្តរជាតិ
អន្តរជាតិ
Pita អត្ត​ព​លិ​ក​តុង​ហ្គា​ដែល​ចូលចិត្ត​ដើរ​ដោះអាវ ដាក់​គោលដៅ​ទៅ​អូឡាំពិក​លើក​ទី​៣
01, May 2019 , 9:29 am        
រូបភាព
​កីឡាករ Pita Taufatofua ដែល​គេ​ស្គាល់​ថា​ជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​ដែល​ទទួលបាន​ភាពល្បីល្បាញ​តាមរយៈ​ការដើរ​ក្បួន​ដោះអាវ​តំណាង​ឲ្យ​ប្រទេស​តុង​ហ្គា​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ពីរលើក​កន្លងមក បានដាក់​គោលដៅ​ចូលរួម​កីឡា​អូឡាំពិក​ជា​លើក​ទៅ​៣ ដែល​ធ្វើឡើង​ក្នុង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២០​។​


 
​ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​លើក​នេះ Pita សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដោយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​២​ប្រភេទ​កីឡា​តែម្នាក់ឯង​។ 


 
​បន្ថែម​ពីលើ​កីឡា​តេ​ក្វាន់​ដូ កីឡាករ​កូនកាត់​អូស្ត្រាលី តុង​ហ្គា​វ័យ​៣៥​ឆ្នាំ​រូបនេះ​នឹងចូលរួម​ការប្រកួតប្រណាំង​ទូក​កា​យ៉ាក់​មួយទៀត​ដែល​ខ្លួន​ទើបបាន​ហ្វឹកហាត់​រយៈ​៣​មកនេះ​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ពិធី​ការិនី Amanda Davies របស់​ទូរទស្សន៍ CNN លោក Pita បានបង្ហាញ​ពី​បំណង​របស់ខ្លួន​ថា​៖«​គោលដៅ​ក្នុង​ឆ្នាំ ២០២០ នេះ​គឺ​ដើម្បី​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុងសម័យ​ទំនើប​ក្នុងនាម​ជា​កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​៣​ផ្សេងគ្នា និង​ជា​កីឡា​ដែល​លេង​ពីរ​ប្រភេទ​កីឡា ក្វាន់​ដូ និង​កា​យ៉ាក់​»​។​


 
Pita ដែលមាន​ឪពុក​ជា​ជនជាតិ​តុ​ហ្គា និង​ម្តាយ​អូស្ត្រាលី ធ្លាប់​បង្ហាញខ្លួន​តំណាង​ឲ្យ​ប្រទេស​តុង​ហ្គាស​ម្រា​ប់​កីឡា​តេ​ក្វាន់​ដូ​ក្នុង​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០១៦ នៅ​ក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល និង​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ ក្នុង​ក្រុង​ព្យុង​ឆាង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ប្រភេទ​កីឡា​ស្គី​ទឹកកក (Skiing)​។​


បើទោះជាអាកាសធាតុត្រជាក់ខ្លាំងក៏ Pita Taufatofua នៅតែប្រើសម្លៀកប្រពៃណីតុងហ្គារបស់ខ្លួនបង្ហាញក្នុងពិធីបើកកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បុងឆ្នាំ២០១៨
 
​បើទោះជា​មិនបាន​ទទួល​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​នេះ​ក្តី ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ Pita ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ដោយ​សារភាព​លេចធ្លោ​តាមរយៈ​ការបង្ហាញ​ខ្លួន​ក្នុង​សម្លៀកបំពាក់​ដោះអាវ​បែប​ប្រពៃណី ជាមួយ​ទង់ជាតិ​តុង​ហ្គា បូកផ្សំ​ទាំង​រូបសម្បត្តិ​ស្រស់​សង្ហា​របស់គេ​នា​ពិធី​បើក​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦​។ នៅ​កូរ៉េខាងត្បូង​ឆ្នាំ​២០១៨ រូបគេ​នៅតែ​ប​ង្ហ​ញ​ខ្លួន​ក្នុង​រូបភាព​ដូចគ្នានេះ​ដដែល បើទោះជា​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ក៏ដោយ​។​
 
​តុង​ហ្គា​មាន​អត្ត​ព​លិ​ក​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ Pita នេះឯង​ចួ​ល​រួម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៦ និង​២០១៨​កន្លងមក​៕
 

Tag:
 កីឡា​អូឡាំពិក​
  Pita Taufatofua
© រក្សាសិទ្ធិដោយ thmeythmey.com