អន្តរជាតិ
ភ្លើងពណ៌​រាំ​តាម​ចង្វាក់ភ្លេង​លើ​អាគារ​ខ្ពស់ៗ​នៅ​ហាង​ចូ​វ ទាក់ទាញ​ទេសចរ​ច្រើន​កុះករ​
30, Apr 2019 , 6:27 pm        
រូបភាព
​ក្រុង​ហាង​ចូ​វ​, ខេត្ត​ជឺ​ជាំ​ង​៖ នៅ​ម៉ោង​ប្រមាណ​៧​យប់ សកម្មភាព​ថត​សែ​ល​ហ្វី (Selfie), ថត​ទិដ្ឋភាព និង​ការថត​វីដេអូ​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ពួកគេ​បញ្ចេញ​អារម្មណ៍​យ៉ាង​សប្បាយរីករាយ​ជាមួយនឹង​ការបង្ហាញ​ភ្លើងពណ៌​រាំ​តាម​ចង្វាក់ភ្លេង​នៅតាម​ជញ្ជាំង​អាគារ​ខ្ពស់ៗ ប្រប​នឹង​ទិដ្ឋភាព​ទន្លេ Qian Tang ផង​នោះ គឺជា​ទីឋាន​ទេសចរណ៍​ដ៏​មនោ​រម្យ នៅក្នុង​តំបន់​ពាណិជ្ជកម្ម​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន​។ ​ផ្ទាំងទស្សនីយភាព​ចម្រុះ​ដោយ​ភ្លើងពណ៌​ដ៏​លេចធ្លោ​នាពេល​រាត្រី ដែល​បង្ហាញជូន​សាធារណជន​ប្រមាណ​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​នោះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ច្រើន​កុះករ​។ តំបន់​ពាណិជ្ជកម្ម​នាទី​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង នេះ ជាទី​សាធារណៈ​ដែល​ទទួល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​កម្សាន្ត​ដោយ​មិនមាន​លក់​សំបុត្រ​ឡើយ​៕



​សូម​អញ្ជើញ​ទស្សនា​រូបភាព និង​វីដេអូ​នៃ​ទីក្រុង​ហាង​ចូ​វ ខេត្ត​ចឺ​ជាំ​ង ប្រទេស​ចិន ដែល​ផ្ដិត​ទិដ្ឋភាព​ដោយ​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 


Tag:
 ចិន​
  ហាង​ចូ​វ​
  ទន្លេ​
© រក្សាសិទ្ធិដោយ thmeythmey.com