អត្ថបទពាណិជ្ជកម្ម
វត្តមាន ក្រុមហ៊ុន អុីណារីតា មកដល់ខេត្ត ឧត្តរមានជ័យលេចមុខមានតារាល្បីៗ និងគាំទ្រពីអតិថិជនជាច្រើន
× នៅក្នុងឱកាសនៃការជួបជុំរបស់ក្រុមគ្រួសារ អុីណារីតា ដែលបានធ្វើឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2019 នាទឹកដីជាយដែន ខេត្តឧត្តរមានជ័យ យើងសង្កេតឃើញថា មានវត្តមាន តារាល្បីៗជាច្រើន បានចូលរួមជា ហូរហែ ដូចជា លោក ម៉ាដូណា កញ្ញា សុវត្ថិឌី ធារិកា លោក ឃុន វុត្ថា ពិធីករ សាហារ៉ា តារាកំប្លែង លោក BIG Dj Kaka លោក ងួន សុបិន្ត និងតារាជាច្រើនរូបទៀត។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី បានជួបជុំអតិថិជនពីមុនរបស់ខ្លួន នៅខេត្តសៀមរាប ការលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩។
លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភ័ក្ត្រ ដែលជាអគ្គនាយកក្រុមហ៊ុន បានឲ្យដឹងថា មូលហេតុដែលមានវត្តមានតារាល្បីជាច្រើនចូលរួម គឺដោយសារពួកគាត់ ក៏ជាអតិថិជនផ្ទាល់ ដែលបានទិញដីឡូត៍ ពីក្រុមហ៊ុនដែរ ហើយការចូលរួមនេះ គឺជាការចូលរួមដោយស្ម័គ្រចិត្តរបស់ពួកគាត់។ លោកបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន អ៊ីណារីតា និងបន្តដំណើររបស់ខ្លួន ពង្រីកសាខា បន្ថែមរហូតដល់គ្រប់២៥ ខេត្ត ក្រុង ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន និងដើម្បីសម្លឹងមើល ពីសក្តានុពលរបស់ខេត្តនីមួយៗ ចាប់យកឱកាសបង្កើតបន្ថែមទៀត នូវគម្រោងដីឡូត៍ថ្មីៗរបស់ខ្លួន ឲ្យបានគ្រប់ខេត្តក្រុង។ អ្វីដែលជាភាពពិសេស ប្លែកគេ របស់គម្រោងរបស់ក្រុមហ៊ុន អ៊ីណារីតា គឺជាគម្រោងលក្ខណៈផ្ទះលំហែ កន្លែងកម្សាន្ត ដែលភាគច្រើនស្ថិតនៅតំបន់រមណីយដ្ឋានធំៗ នៃខេត្តនីមួយៗ ជាក់ស្តែងដូចជា គម្រោងត្រាវកុដ្ឋ ដោយលោកយល់ឃើញថា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ មានជីវភាពធូរធារ និងចង់មានដីកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងតំបន់ទាំងនោះ។
ដោយឡែក លោក ម៉ាដូណា ដែលជាតារាល្បី ពូកែវោហា បានបញ្ជាក់ផងដែរថា លោកគឺជាអតិថិជនផ្ទាល់ ដែលបានទិញដីឡូត៍ពីក្រុមហ៊ុន ENARITA ពិតប្រាកដមែន ដោយលោកចាប់អារម្មណ៍ខ្លាំង ជាមួយPromotion ពិសេស«ទិញដីបានលុយ»។
ឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះការការស្រលាញ់ រាប់អាន ការយកចិត្តទុកដាក់ ការផ្តល់ទំនុកចិត្ត និងការចូលរួមវិនិយោគរបស់អតិថិជនទាំងអស់ យ៉ាងច្រើនកុះករ ក្រុមហ៊ុនក៏នៅតែបន្តផ្ដល់ជូន Promotion ពិសេស «ទិញដីបានលុយ» រួមទាំង«Promotionមាស»ទិញដីចំនួន1ឡូត៍ ថែមមាស ១ជី ឬក៏ទូរសព្ទ័ដៃ មួយគ្រឿង បន្ថែមទៀតផង។
© រក្សាសិទ្ធិដោយ thmeythmey.com