ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង ទៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ និងកម្លាំងនគរបាល
01, May 2019 , 9:34 am        
រូបភាព
សម្តេច ស​ ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា សម្តេចរដ្ឋមន្រ្តី នឹងជួបលោក ជីន យុង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងសុវត្ថិភាពរបស់កូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចការមួយចំនួន ដូចជា ការលើកកម្ពស់សមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដកពិសោធន៍លើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ ការប្រយុទ្ធប្រឆាំងភេរកម្ម ព្រមទាំងការអភិវឌ្ឍសមត្ថភាពនគរបាលជាតិ៕ 


Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com