ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ទៅរាំជាមួយកម្មករ ខណៈកម្មករផ្សេងទៀត ប្រមូលផ្តុំគ្នាដង្ហែក្បួននិងដាក់ញត្តិ
01, May 2019 , 9:55 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបកម្មករ-កម្មការិនីជិង៤ពាន់នាក់ និងពិសាអាហារសាមគ្គីជាមួយគ្នា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាទិវាពលកម្មអន្តរជាតិលើកទី១១៣។ ក្នុងកម្មវិធីនេះ សម្តេចនាយករដ្ឋមន្រ្តីនិងកម្មករ ក៏រាំលេងកម្សាន្តជាមួយគ្នាផងដែរ។



ស្របពេលជាមួយគ្នានេះ មានកម្មករ-កម្មការិនីជាង១ពាន់ បានទៅជាមួយមេសហជីរបស់ពួកគេ ដើម្បីដង្ហែក្បួននិងដាក់ញត្តិតាមស្ថាប័នមួយចំនួន មានរដ្ឋសភា ជាដើម ដើម្បីទាមទារលក្ខខណ្ឌការងាររបស់ពួកគេ។ ពួកគេ បានប្រមូលផ្តុំគ្នានៅមាត់ទន្លេ ម្តុំក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)៕



© រក្សាសិទ្ធិដោយ thmeythmey.com