អត្ថបទពាណិជ្ជកម្ម
រីករាយ​រដូវ​ឈប់សម្រាក​ជាមួយ​តម្លៃ​ពិសេស​ពី Samsung Galaxy S10 និង S10+
01, May 2019 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១ ខែឧសភា ២០១៩៖ កាន់តែ​ពេញចិត្ត និង​កាន់តែ​អស្ចារ្យ​ទៅៗ សម្រាប់​អ្នក​ស្រឡាញ់ និង​គាំទ្រ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល Flagship របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង​។ ដើម្បី​អបអរសាទរ និង​ចូលរួម​ផ្តល់នូវ​ភាព​រីករាយ ក្នុង​រដូវ​កាល​ឈប់សម្រាក​ជូន​អតិថិជន​ទាំងអស់ នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន សាម​សុង មានការ​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស សម្រាប់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​របស់ខ្លួន Galaxy S10 និង S10+​។
 
​ការលក់​បញ្ចុះតម្លៃ​ដ៏​ពិសេស​ដែល​ពុំ​ធ្លាប់មាន​ពី សាម​សុង គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែឧសភា ឆ្នាំ ២០១៩ នេះ​តទៅ​។ ប្រញាប់​ឡើង​កុំឱ្យ​ឱកាស​ដ៏​អស្ចារ្យ​នេះ កន្លងផុត​ឱ្យសោះ​។ ខាងក្រោម​នេះ​គឺជា​តារាង​នៃ​ការបញ្ចុះ​តម្លៃ​សម្រាប់​ម៉ូ​ឌែ​ល Samsung Galaxy S10 និង S10+ ៖ 
 
* Samsung Galaxy S10 128 GB ៖ តម្លៃ​ដើម $ 899 បញ្ចុះ​សល់​ត្រឹមតែ $ 819 ប៉ុណ្ណោះ​។​
* Samsung Galaxy S10+ 128 GB ៖ តម្លៃ​ដើម $ 989 បញ្ចុះ​សល់​ត្រឹមតែ $ 909 ប៉ុណ្ណោះ​។​
* Samsung Galaxy S10+ 512 GB ៖ តម្លៃ​ដើម $ 1, 159 បញ្ចុះ​សល់​ត្រឹមតែ $ 1, 079 ប៉ុណ្ណោះ​។​
 
​ពិតជា​ពិសេស​របស់គេ​មែន​! អ៊ីចឹង​នៅចាំ​អី​ទៀត ទិញ​ម្នា​ក់មួយ​ទៅ​! ទាន់​មានការ​បញ្ចុះតម្លៃ និង​ចំពេល​ដើរលេង​ល្មម​។ ដំណើរ​កម្សាន្ត​កាន់តែ​រីករាយ និង​គួរឱ្យ​ចងចាំ​ជាមួយ Samsung Galaxy S10 / S10+​។​
 
​សូម​អតិថិជន​ទាំងអស់ មក​សាក​សួររក​ការបញ្ចុះ​តម្លៃ​ពិសេស​នេះ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទដៃ​ទូទាំងប្រទេស​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com