អត្ថបទពាណិជ្ជកម្ម
តោះ​! ផ្ទៀង​មើល​លទ្ធផល​ផ្លូវការ នៃ​ការចាប់​ឆ្នោត​ឈ្នះ​រង្វាន់​ម៉ូតូ​ចំនួន​៥០​រង្វាន់ ពី​សំបក​កេស ភេសជ្ជៈ​វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង​ទឹកបរិសុទ្ធ​កម្ពុជា ទាំងអស់គ្នា
01, May 2019 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ចុង​សប្តាហ៍​កន្លងទៅ នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី    ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស ក្រុមហ៊ុន​ផលិតផលភេសជ្ជៈ ខ្មែរ​ប៊ែ​វើ​រី​ជី​ស បាន​ចាប់​រង្វាន់​លើក​ទី​១ របស់ខ្លួន សម្រាប់​កម្មវិធី​ប្រូ​ម៉ូ​សិន កាត់​សំបក​កេស ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X ចំនួន ៥០​រង្វាន់ រួចរាល់​ហើយ​។
 
​ខាងក្រោម​នេះ គឺជា​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ជា​ផ្លូវការ សម្រាប់​អតិថិជន​ដែលមាន​សំណាង​ចំនួន ៥០​នាក់ ដែល​បានឈ្នះ​រង្វាន់​ខាងលើ ពី​សំបក​កេស​ភេសជ្ជៈ ដែល​ពួកគេ​បាន​បំពេញ​ឈ្មោះ និង​លេខ​ទូរស័ព្ទ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​អាច​ទំនាក់ទំនង ដើម្បី​បើក​រង្វាន់     ម៉ូតូ បាន​តាមរយៈ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២៖
 
​បញ្ជី​លទ្ធផល​អ្នកឈ្នះ 


 
​លោកស្រី គង់ កុសល នាយក​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែងអំណរគុណ និង ចូលរួម​អបអរសាទរ​អតិថិជន ដែល​បានឈ្នះ​រង្វាន់​ខាងលើ​ផងដែរ​។ 
 
​សូមបញ្ជាក់​កម្ម​វី​ធី​ប្រូ​ម៉ូ​សិន កាត់​សំបក​កេស ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X សរុប ៣០០ រង្វាន់ ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​ផ្តល់ជូន​ជា​រៀងរាល់ខែ​រយៈ ៦ ខែ​ពេញ រហូតដល់​ខែកញ្ញា ឆ្នាំ​២០១៩​។ ដោយ​កម្មវិធី​នេះ លោកអ្នក​គ្រាន់តែ​កាត់​សំបក​កេស ពី​ភេសជ្ជៈ​ទាំងអស់​ខាងលើ រួច​បំពេញ​ឈ្មោះ លេខ​ទូរស័ព្ទ នៅលើ​សំបក​កេស យកទៅដាក់​ក្នុង​ធុង​ឆ្នោត តាម​ហាង​លក់​ភេសជ្ជៈ​នានា ទូទាំងប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ផ្ទៀងផ្ទាត់​ឈ្នះ​រង្វាន់​ជាច្រើន ជា​រៀងរាល់ថ្ងៃ​សុក្រ នៃ​ចុងខែ​នីមួយៗ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី វើក ក្នុង​ទូរទស្សន៍​ហង្ស​មាស​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com