រំភើប! ស្រុក​មេសាង ខេត្តព្រៃវែង​មាន​សិស្ស​ពូកែ​លេខ​១​រូបវិទ្យា​ទាំង​ថ្នាក់​ទី​៩ និង​ទី​១២
ជាតិ
រំភើប! ស្រុក​មេសាង ខេត្តព្រៃវែង​មាន​សិស្ស​ពូកែ​លេខ​១​រូបវិទ្យា​ទាំង​ថ្នាក់​ទី​៩ និង​ទី​១២
01, May 2019 , 12:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ឆ្នាំ​២០១៩​នេះ ជា​ឆ្នាំ​ប្រកបដោយ​មោទកភាព​សម្រាប់​អ្នកស្រុក​មេសាង ខេត្តព្រៃវែង ដោយមាន​សិស្ស​រហូតដល់​ទៅ​ពីរ​នាក់​បាន​ចំណាត់ថ្នាក់​លេខ​១​ពី​ការប្រឡង​សិស្ស​ពូកែ​មុខវិជ្ជា​រូបវិទ្យា​ទាំង​ថ្នាក់​ទី​៩ និង​ទី​១២​។​


អត្ថបទទាក់ទង


​សិ​ស្សិ​ប្រុស មន់ សី​ម៉ា អាយុ​១៥​ឆ្នាំ និង​សិស្សស្រី កុ​ច តុលា អាយុ​១៨​ឆ្នាំ បាន​លើក​មុខមាត់​វិទ្យាល័យ​មេសាង និង​ស្រុក​មេសាង​ទាំងមូល ដោយ​ពួកគេ​មិន​ត្រឹមតែ​ស្ថិតក្នុង​បញ្ជី​សិស្ស​ពូកែ​ទូទាំងប្រទេស​នោះឡើយ តែ​ថែមទាំង​ជា​សិស្ស​ពូកែ​លំដាប់​កំពូល​ថែមទៀត​។​

​ក្នុងចំណោម​សិស្ស​ពូកែ​១០​រូប​លើ​មុខវិជ្ជា​រូបវិទ្យា​សម្រាប់​ថ្នាក់​ទី​៩ សី​ម៉ា ជាប់​ចំណាត់​លេខ​១ ដោយ​ឈរ​ពីលើ ឡុង សុខលី ពី​ខេត្តបាត់ដំបង អ៊ឹង ហុក​ឆាយ (​កំពង់ឆ្នាំង​) អ៊ិត មួយ​ឆេង (​កណ្តាល​) ឃុ​ត វិសាល (​កំពង់ឆ្នាំង​) និ​ត សីហា​នុ​ជ (​ពោធិ៍សាត់​) សេង ហេង (​កណ្តាល​) ហ៊ួ យូ​លីន​សេរី​រ៉ូ​និ​ច (​ភ្នំពេញ​) អៀ​ប គាំង​អាន (​កំពង់ឆ្នាំង​) និង ហេង ហ្គ្រិ​ច​សួគ៌​សួគ៌ (​បាត់ដំបង​)​។​

​រីឯ​សម្រាប់​ថ្នាក់​ទី​១២​វិញ កញ្ញា កុ​ច តុលា ជាប់​លេខ​១ ដោយ​នាំមុខ​ជ័យលាភី​៩​រូប​ទៀត រួមមាន ម៉ុក យ៉ុង (​កំពត​), សេង លាង​ហាក់ (​បាត់ដំបង​) គឹម ហេង (​ភ្នំពេញ​) លី សុវណ្ណ​ឡេង (​បាត់ដំបង​) តេង ទិ​ត្យ​វិទូ (​ភ្នំពេញ​) ពៅ ខេ​មរ​ក្សា (​ភ្នំពេញ​) លី គឹម​ហៀក (​ភ្នំពេញ​) នី​ន វ៉ាន់​ទីន (​ព្រៃវែង​) និង គាន់ សេង​អាន (​កំពត​)​។​



យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ចៅ​សែន្យ​» ពិធី​ដង្ហែ​អបអរសាទរ​សិស្ស​ឆ្នើម​ទាំង​ពីរបាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៣០ ខែមេសា ដោយ​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​​ព្រះគ្រូ វឿន វណ្ណ​នី ព្រះ​លេខាធិការ​អនុគណ​ស្រុក​មេសាង លោក​អភិបាលរង​ស្រុក  លោក ហ៊​ន សុផាត អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​មេសាង ថ្នាក់ដឹកនាំ​ការិយាល័យ​អប់រំ​ស្រុក កងរាជអាវុធហត្ថ នគរបាល ថ្នាក់ដឹកនាំ​សាលា គ្រូ និង​សិស្សានុសិស្ស​រាប់ពាន់នាក់​ផងដែរ​។​

​ក្បួន​ដង្ហែ​ផ្តើមចេញពី​វត្ត​ត្រពាំង​ជ្រែ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង លើ​ចម្ងាយ​ផ្លូវ​៧​គីឡូម៉ែត្រ ឆ្ពោះទៅ​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង​៕

Tag:
 សិស្សពូកែ
  មេសាង
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម