ជាតិ
សង្គមជាតិ
ប៉ូលិស បញ្ជាក់មូលហេតុ៖ ជនជាតិចិនច្នៃគ្រាប់បែក ព្រោះចង់យកទៅគំរាមមិត្តភក្តិ
01, May 2019 , 2:32 pm        
រូបភាព
បុរសជនជាតិ ដែលច្នៃគ្រាប់បែក ត្រូវសមត្ថកិច្ចនាំទៅសួរ (រូបពីស្នងការភ្នំពេញ)
បុរសជនជាតិ ដែលច្នៃគ្រាប់បែក ត្រូវសមត្ថកិច្ចនាំទៅសួរ (រូបពីស្នងការភ្នំពេញ)
សមត្ថកិច្ច បានទទួលចម្លើយពីបុរសជនជាតិចិន ដែលមានគ្រាប់បែកកែច្នៃនៅនឹងខ្លួនហើយ ថារូបគេ ច្នៃគ្រាប់បែកនោះ ដើម្បីយកទៅគំរាមមិត្តភក្តិ។ សមត្ថកិច្ច អះអាងថា គេធ្វើបែបនេះព្រោះតែខឹងនឹងមិត្តភក្តិរបស់ខ្លួន។



ទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរពីសម្តីរបស់វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ យ៉ាងដូច្នេះថា «មានជនជាតិចិនម្នាក់ ស្ពាយគ្រាប់បែកច្នៃក្លែងក្លាយ យកទៅគំរាមមិត្តភក្តិ ដោយសារទំនាស់ផ្ទាល់ខ្លួន ទាក់ទងទៅនឹងការរកស៊ីហ៊ុនគ្នា ដែលស្ថិតនៅផ្ទះលក់គុជមួយកន្លែង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ»។


សមត្ថកិច្ច ពិនិត្យគ្រប់បែកកែច្នៃ ដែលមានរាងជាបំពង់ និងមាននាឡិកាកំណត់ម៉ោង (រូបពីស្នងការភ្នំពេញ) 

ប្រភពដដែល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីម្ចាស់ផ្ទះនិងប្រជាពលរដ្ឋ ទាក់ទងនឹងករណីនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យ ហើយក៏ដឹងថា ជាគ្រាប់បែកកែច្នៃក្លែងក្លាយ ដែលមានតែដីខ្សាច់និងនាឡិកា៕ 

អត្ថបទទាក់ទង



Tag:
 សន្តិសុខ
  ចិន
  គ្រាប់បែកកែច្នៃ
© រក្សាសិទ្ធិដោយ thmeythmey.com