អត្ថបទពាណិជ្ជកម្ម
ក្រោយមានការគាំទ្រខ្លាំង RITA Coffee បើកសម្ពោធហាងមួយទៀតនៅភ្នំពេញ
× បន្ទាប់ពីមានការ ពេញនិយម និងចូលចិត្ត ជាមួយរសជាតិ កាហ្វេដ៏ឆ្ងាញ់ពិសា របស់ រីតា កាហ្វេ ឥលូវនេះ រីតា កាហ្វេ បានបើកសម្ពោធ ហាងកាហ្វេសាខាថ្មីមួយទៀតហើយ នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករ របស់ភ្ញៀវកិត្តិយស សិល្បៈករ សិល្បៈការនី និង ក្រោមវត្តមានរបស់ លោកអគ្គនាយក ក្រុមហ៊ុន អុីណារីតា គឺលោក ឌីម សួនណាត និងបណ្តាអ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន ។
លោកឌីម សួនណាត អគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងថា RITA Coffee ជាបុត្រសម្ព័នមួយរបស់ក្រុមហ៊ុន អុីណារីតា ដែលមានសេវាកម្មជាច្រើនដូចជា RITA អចលនទ្រព្យ, RITA Sport, RITA ទឹកបរិសុទ្ធ, RITA វិនិយោគ, RITA Education, RITA Product និងសេវាកម្មផ្សេងៗជាច្រើនទៀត ។ ការបើកសម្ពោធ រីតា កាហ្វេ នេះឡើង គឺគោលបំណងផ្តល់ឲ្យអតិថិជនរបស់ខ្លួន នូវរសជាតិកាហ្វេដ៏ឆ្ងាញ់ពិសា របស់ប្រទេសItaly ពិតៗ ដោយសារតែ ម៉ាស៊ីន ឆុងកាហ្វេ និងគ្រាប់កាហ្វេ សុទ្ធតែបាននាំចូលមកពីប្រទេសអុីតាលី។ បន្ថែមពីលើនេះទៀត ក៏ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការជួបជុំជជែកការងារវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន ជាមួយអតិថិជន ព្រោះទីនេះ យើងបានរៀបចំតុបតែងលំអ ជាមួយដើមឈើ ធម្មជាតិ ស្រស់បំព្រង បរិយាកាសល្អបរិសុទ្ធ អារម្មណ៍ស្រស់ថ្លា យើងមានបន្ទប់ប្រជុំ បន្ទប់VIP រង់ចាំទទួលស្វាគមន៍ដោយក្តីសោមនស្សរីករាយ។ ហើយទីនេះ យើងក៏មានការិយាល័យ រង់ចាំទទួលអតិថិជន គម្រោងដីឡូត៍ ផងដែរ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងបរិយាកាសដ៏រីករាយ អ៊ូអរ នៃការបើកសម្ពោធនេះ យើងក៏ឃើញមានតារាល្បីៗជាច្រើន ចូលរួម ថតរូប និងពិសាកាហ្វេ ដ៏ឆ្ងាញ់ពិសាផងដែរ។ តារាទាំងនោះ រួមមាន លោក BIG លោក ម៉ាដូណា លោក សៅ ឧត្តម លោក ឃុន វត្ថា លោក សាហារ៉ា លោក ងួន សុបិន្ត DJ Puy តារា ធុងស្ពេត្រូ និងសិល្បករ សិល្បការិនីជាច្រើនរូបទៀត។
ដើម្បីអបអរសាទរ នៅក្នុងឱកាសកាត់ខ្សែបូសម្ពោធជាផ្លូវការនេះ RITA Coffee ក៏មានការផ្តល់ជូនពិសេស ទិញមួយថែមមួយផងដែរ។ គួរបញ្ជាក់ផងដែរថា នេះការសាខាទី២ហើយ របស់RITA Coffee ដែលបានបើក បន្ទាប់ពីសាខាទី១ ដែលបានដំណើរការ និងមានការគាំទ្រយ៉ាងខ្លាំងនៅខេត្តសៀមរាប ហើយសាខាភ្នំពេញទី២ ឬទី៣ នឹងបង្ហាញវត្តមានជាបន្តបន្ទាប់នៅពេលខាងមុខ។
ចង់ដឹងថាតើកាហ្វេ RITA Coffee របស់ITALY ឆ្ងាញ់កំរិតណា សូមកុំភ្លេចមកភ្លក់រសជាតិ ទាំងអស់គ្នាណា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com