ជាតិ
២៥ខេត្ត/រាជធានី
ហាង​«​កាហ្វេ​សន្តិភាព​» ប្រើ​កាហ្វេ​មណ្ឌលគិរី ជួយ​បង្កើនជីវភាព​ជនជាតិដើម​ភាគតិច​
01, May 2019 , 5:40 pm        
រូបភាព
មណ្ឌលគិរី​៖ រាជធានី​ភ្នំពេញ​, មណ្ឌលគិរី​, សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ នឹងមាន​វត្តមាន​«Peace Coffee» ឬ «​កាហ្វេ​សន្តិភាព​» ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ហើយ ហាង​កាហ្វេ​សន្តិភាព ក៏​នឹងមាន​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​។ លោក យស ចាន់ថា ម្ចាស់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​កំពុងដំណើរការ​បើកហាង​ក្រោម​យីហោ​«​កាហ្វេ​ស​និ្ត​ភាព​»​នេះ បាន​ឲ្យ​ដឹងថា គោលបំណង​នៃការពង្រីក​ទីផ្សារ​កាហ្វេ​ឲ្យ​មាន​ទូទាំងប្រទេស​នេះ គឺ​ជួយ​លើកកម្ពស់​ផលិត​ក្នុងស្រុក ជាពិសេស ជួយ​ដល់​ជី​ភាព​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្តមណ្ឌលគិរី ដែលជា​កសិករ​ដាំ​កាហ្វេ​សរីរាង្គ​នេះ​ផ្ទាល់​។​



​ក្រោម​ការជួយជ្រោមជ្រែង​ពី​អង្គការ KOICA និង​ក្រ​មហ៊ុន​ទី​ម័​រ ហាង​កាហ្វេ​សន្តិភាព របស់លោក ចាន់ថា នឹង​បញ្ជា​ទិញ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី ដែល​ជនជាតិដើម​ភាគតិច​ព្នង​ដាំ​ដោយផ្ទាល់ ហើយ​បុគ្គលិក​ដែល​បម្រើការ​នៅក្នុង​ហាង​កាហ្វេ​សន្តិភាព​គ្រប់​សាខា​ទូទាំង​រាជធានី​-​ខេត្ត ជា​ជនក្រីក្រ​, ក្មេង​កំព្រា​នៅតាម​អង្គការ រួមទាំង​ជនជាតិដើម​ភាគតិច​ផងដែរ ដោយ​លោក យស ចាន់ថា ពន្យល់ថា ជំនួញ​របស់លោក​ចង់​ជួយ​ដល់​សង្គម​។ លោក ចាន់ថា ជឿជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ ដូចដែល​«​កាហ្វេ​សន្តិភាព​»​បាន នឹង​កំពុង​លើកស្ទួយ​ផលិតផល​ខ្មែរ​និង​ជួយ​លើកកម្ពស់​ជនជាតិដើម​ភាគតិច​៕
អត្ថបទទាក់ទង


សូមអញ្ជើញទស្សានវីដេអូខាងក្រោមនេះ ដូចតទៅ៖ 

 


© រក្សាសិទ្ធិដោយ thmeythmey.com