ពីនេះ ពីនោះ
ប្រើ​ជា​«​វិ​ក្ក័​យ​ប័ត្រ​» ត្រូវ​ជាង​ឬ​«​វិក្កយបត្រ​»​ត្រូវ​ជាង​?
02, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ


​នៅក្នុង​វចនានុក្រម​ខ្មែរ គឺ​សរសេរ​ជា «​វិក្កយបត្រ​» អ៊ីចេះ​វិញ​ទើប​វា​ត្រឹមត្រូវ​។ «​វិក្ក​យ​»​មានន័យថា ការលក់ទំនិញ ឯ​«​ប​ត្រ​»​មានន័យថា ក្រដាស ឬ​សន្លឹក​ក្រដាស ដែល​ពាក្យ​នេះ​ផ្សំគ្នា គឺ​មានន័យថា សំបុត្រ​រាយ​មុខទំនិញ ដែល​បាន​លក់​, តារាង​រាយ​រាប់មុខ​អីវ៉ាន់​ដែល​លក់ ព្រមទាំង​តម្លៃ​អីវ៉ាន់ ដែល​អ្នកលក់​ត្រូវ​ទារ​យក​ពី​អ្នកទិញ​។ ឧទាហរណ៍​៖ សង​ថ្លៃទំនិញ​តាម​ចំនួន​ដែល​ចុះ​ក្នុង​វិក្កយបត្រ​។ នេះ​បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com