មាន​សុវត្ថិភាព​ទេ បើ​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ ញ៉ាំ​ទឹកឃ្មុំ​ទៀត​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មាន​សុវត្ថិភាព​ទេ បើ​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ ញ៉ាំ​ទឹកឃ្មុំ​ទៀត​?
02, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកខ្លះ​ចូលចិត្ត​លាយ​ទឹកឃ្មុំ​ក្នុង​កាហ្វេ និង​តែ ឬ​ប្រើ​វា​ជា​ទឹកជ្រលក់​នំ​បុ័ង​។ ប៉ុន្តែ​តើ​ទឹកឃ្មុំ​នេះ​មាន​សុវត្ថិភាព​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ​ទេ​? ចម្លើយ​យ៉ាងខ្លី​គឺមាន​សុវត្ថិភាព​ទេ ប៉ុន្តែ​ក៏ត្រូវ​ការ​ស្ថិតក្នុង​ស្ថានភាព​ណា​ជាច្រើន​ដែរ​។ អ្នកជំងឺ​ទឹកនោមផ្អែម​គួរតែ​គ្រប់គ្រង​ការ​ញ៉ាំ​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​ស្ករ​។ រឿងនេះ​មិនមែន​មានន័យថា ពួកគេ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ផ្អែម​ទាំងអស់​នោះទេ​។


 
​ការ​ញ៉ាំ​ទឹកឃ្មុំ​ក្នុង​កម្រិត​មធ្យម មិន​ត្រឹម​តែមាន​សុវត្ថិភាព​ទេ តែ​វា​ក៏មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក ដែល​អាច​បន្ថយ​ផលវិបាក​របស់​ជំងឺ​ទឹកនោមផ្អែម​បានដែរ​។ 

​តើ​ទឹកឃ្មុំ​មាន​ឥទ្ធិពល​បែបណា​ចំពោះ​ជាតិ​ស្ករ​?
 
​ដោយសារតែ​ទឹកឃ្មុំ​គឺជា​ជាតិ​ផ្អែម និង​កាបូ​អ៊ី​ដ្រា​ត​ធម្មជាតិ ដូច្នេះ​វា​ក៏មាន​ឥទ្ធិពល​លើ​ជាតិ​ស្ករ​ក្នុង​ឈាម​តាម​លក្ខណ​ធម្មជាតិ​ដែរ​។ ប៉ុន្តែ​នៅពេល​ប្រៀបធៀប​ជាមួយនឹង​ជាតិ​ផ្អែម​ខាងក្រៅ ទឹកឃ្មុំ​គឺមាន​ឥទ្ធិពល​តិចជាង​ទៅវិញ​ទេ​។ តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ទឹកឃ្មុំ​អាចធ្វើ​ឲ្យ​កើនឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ៣០​នាទី​ក្រោយ​ញ៉ាំ​រួច​។ ប៉ុន្តែ​នៅ​រយៈពេល ២​ម៉ោង​ក្រោយ ជាតិ​ស្ករ​ត្រូវបាន​ចុះ​ទាប​វិញ​។ 

​តើ​ទឹកឃ្មុំ​អាច​បង្ការ​ជំងឺ​ទឹកនោមផ្អែម​បានទេ​?
 
​ទោះបីជា​ទឹកឃ្មុំ​ប្រហែលជា​អាច​បង្កើន​ចំនួន​អាំង​ស៊ុយ​លីន និង​ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ក៏ដោយ តែ​វា​មិនមាន​សេចក្តីសន្និដ្ឋាន​ពី​ការស្រាវជ្រាវ​ណាមួយ​ថា គាំទ្រ​ដល់​ទឹកឃ្មុំ​ធ្វើជា​កត្តា​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ទេ​។ គេ​គ្រាន់តែ​រកឃើញថា ទឹកឃ្មុំ​អាចជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ប៉ុណ្ណោះ​។ វា​ក៏​ជួយ​បង្កើន​ចំនួន C-peptide ដែលជា​សារធាតុ​បញ្ចេញ​ក្នុង​ចរន្តឈាម​ក្នុងពេល​រាងកាយ​ផលិត​អាំង​ស៊ុយ​លីន​។ កាលណា​ចំនួន​សារធាតុ​នេះ​ធម្មតា មានន័យថា រាងកាយ​កំពុងតែ​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់​។ 
 
​ពេល​ខ្លួន​កំពុង​តែមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​ញ៉ាំ​ទឹកឃ្មុំ​ទៀត តើ​វា​មានការ​ប្រឈមមុខ​អ្វី​ដែរ​ទេ​?
 
​ចូរ​ចាំ​ថា​ទឹកឃ្មុំ​ផ្អែម​ជាង​ស្ករ​ធម្មជាតិ​។ បើសិនជា​អ្នក​ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ​ធម្មតា អ្នក​ក៏ត្រូវ​ការប្រើ​វា​តិច​ដែរ​។ ដោយសារតែ​ទឹកឃ្មុំ​អាចមាន​ឥទ្ធិពល​ទៅលើ​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​ចូរ​កុំ​ញ៉ាំ​វា និង​ជាតិ​ផ្អែម​ផ្សេងៗ​សិន​រហូតដល់​អ្នកគ្រ​ប់​គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​។ ទឹកឃ្មុំ​គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​។ 
 
​បើសិនជា​អ្នកគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បានល្អ ហើយ​ចង់​ញ៉ាំ​ទឹកឃ្មុំ ចូរ​ជ្រើសរើស​ទឹកឃ្មុំ​ដែល​សុទ្ធ ឬ​សរីរាង្គ ព្រោះ​វា​មាន​សុវត្ថិភាព​ជាង​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ ប៉ុន្តែ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ មិនគួរណា​ញ៉ាំ​ទឹកឃ្មុំ​ទេ ព្រោះ​អាច​នឹង​ងាយ​ឈឺ​បាន​។ 
 
​តើ​មាន​ប្រយោជន៍​អ្វី​ទៀត​ទេ​នៅពេល​ញ៉ាំ​ទឹកឃ្មុំ​ក្នុងពេល​មាន​ជំងឺ​ទឹកនោមផ្អែម​បែបនេះ​?
 
​អត្ថប្រយោជន៍​មួយ​នៃ​ការ​ញ៉ាំ​ទឹកឃ្មុំ​គឺថា វា​អាច​បង្កើន​ចំនួន​អាំង​ស៊ុយ​លីន និង​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ការជំនួស​ស្ករ​ធម្មតា​មក​ញ៉ាំ​ទឹកឃ្មុំ​វិញ​អាចជា​រឿង​មាន​ប្រយោជន៍ ដោយសារតែ​ទឹកឃ្មុំ​ជា​ប្រភព​មួយ​នៃ​អង់​ទី​អុកស៊ីដ​ង់ និង​ប្រឆាំង​ការ​រលាក​។ 
 
​របប​អាហារ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​អាច​ពង្រឹង​ដល់​របៀប​ដែល​រាងកាយ​ធ្វើការ​រំលាយ​ជាតិ​ស្ករ​បាន ហើយ​សមត្ថភាព​ប្រឆាំង​ការ​រលាក​ក្នុង​ទឹកឃ្មុំ​អាច​បន្ថយ​ផលវិបាក​ធំៗ​របស់​ជំងឺ​ទឹកនោមផ្អែម​ថែមទៀត​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម