កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​១/២ ជើង​ទី​១៖ Messi ស៊ុត​២​គ្រាប់​ជួយ Barca ឈ្នះ Liverpool ៣-០
02, May 2019 , 10:31 am        
រូបភាព
Leonel Messi អបអរគ្រាប់បាល់ស៊ុតបញ្ចូលទី។ រូបភាពទំព័រហ្វេសប៊ុក UEFA Champions League
Leonel Messi អបអរគ្រាប់បាល់ស៊ុតបញ្ចូលទី។ រូបភាពទំព័រហ្វេសប៊ុក UEFA Champions League
Lionel Messi អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ​របស់ Barcelona លើ​គូប្រជែង Liverpool ៣-០ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ នៃ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១ ខែឧសភា​។​


 
​នា​កីឡដ្ឋាន Nou Camp ខ្សែប្រយុទ្ធ Luis Suarez បាន​បំប៉ោង​សំណាញ់​ទី​របស់​អតីត​ក្រុម​ចាស់​ខ្លួន Liverpool នៅ​នាទី​២៦ តាមរយៈ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​ស្លាប​ឆ្វេង Jordi Alba ដើម្បី​ជួយ Barca នាំមុខ​១​គ្រាប់​មុន​។ លទ្ធផល​នេះ​បាន​បន្ត​រហូតដល់​បញ្ច​ប់​វគ្គ​ទី​១​។​


 
​ឈានដល់​វគ្គ​ទី​២​ក្រុម​ទាំងពីរ​បាន​បន្ត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក ដោយ​ក្នុងនោះ​ក្រុម​ភ្ញៀវ​មានឱកាស​ច្រើនលើក​ផងដែរ​តែ​ធ្វើ​មិនបាន​សម្រេច ដោយសារ​អ្នកចាំទី Marc-Andre ter Stegen សង្គ្រោះបាន​។​


 
​ការខកចិត្ត​របស់ Liverpool បាន​កើតឡើង​បន្តបន្ទាប់ ក្រោយ​ខ្សែប្រយុទ្ធ​ឆ្នើម Messi សម្រេច​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី ៧៥ និង​នាទី​៨២ ដែលជា​ការ​ស៊ុត​បាល់​ពិន័យ (free kick) យ៉ាង​ល្អ​។​


 
​ក្រុម​អ្នកមាន​បុណ្យ​មាន​ទុន​៣​គ្រាប់​ដើម្បី​យកទៅ​ស៊ីសង​គ្នា​ជាមួយ​ហង្ស​ក្រហម​សម្រាប់​ជំនួប​កាត់សេចក្តី​ជើង​ទី​២ នៅ​ទឹកដី Anfield នៅ​ថ្ងៃទី​៨ ខែឧសភា ដើម្បី​យក​មួយក្រុម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

Tag:
 បាល់ទាត់​
  UEFA Champions League
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com