អត្ថបទពាណិជ្ជកម្ម
មហា​ព្រឹ​ត្ត​ការណ៍​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​-​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​ពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​
02, May 2019 , 10:54 am        
រូបភាព
ដោយ:
​គោ​ជល់ ដែលជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មានគុណ​ភាព​ខ្ពស់ និង​លក់ដាច់​ជាងគេ ទូទាំង​ពិភពលោក​និង​ក្នុងប្រទេស​កម្ពុជា តែងតែ​ជំរុញ​ស្មារតី​នៃ​ការតស៊ូ​របស់​អ្នក​។ ជាក់ស្តែង​ថ្មីៗ​នេះ គោ​ជល់បាន និង​កំពុង​រៀបចំ​មហា​ព្រឹ​ត្ត​ការណ៍​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត ដ៏​ធំ   សម្បើម​មិន​ធ្លាប់​។ ព្រឹត្តិការណ៍​នេះ នឹងត្រូវ​រៀបចំ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្តបាត់ដំបង​,​កំពង់ស្ពឺ​,​កំពង់ធំ និង​ខេត្តកំពង់ចាម​។ កាលពី​ថ្ងៃទី​២៧ ខែមេសា​កន្លងទៅ ព្រឹត្តិការណ៍​នេះ បាន​បន្ត​នាំយក​នូវ​ភាព​រំភើប សប្បាយរីករាយ​យ៉ាង​ក្រៃលែង ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​ដែល​បាន​ទស្សនា​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CNC ឬ​តាម​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia)​។​
 
​នេះ​គឺជា​លើកទីមួយ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​នៅតាម​បណ្ដា​ខេត្ត បាន​ទស្សនា​ផ្ទាល់​កម្មវិធី​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដ៏​អស្ចារ្យ​នៅក្នុង​ខេត្ត​របស់​ពួកគាត់​។ ហើយ​ពួកគាត់​អាច​ចូលរួម​គាំទ្រ​កីឡាករ​គុន​ខ្មែរ ដែល​រស់នៅ​ខេត្ត​ជាមួយ​ពួកគាត់​ផ្ទាល ក៏ដូចជា​ទស្សនា​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លំដាប់​កំពូល ពី​សំណាក់​កំពូល​កីឡាករ​គុន​ខ្មែរ​ជាច្រើនរូប​ប្រចាំ​ប្រទេស​កម្ពុជា​។ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត មិនមែនជា​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ធម្មតា​នោះទេ​។ គោ​ជល់​មានបំណង​ដ៏​អស្ចារ្យ​មួយ ក្នុងការ​ស្វែងរក​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំខេត្ត​នីមួយៗ ដែល​គោ​ជល់​យល់ច្បាស់​ថា ជីវិត​របស់​ពួកគេ កំពុងតែ​តស៊ូ​យ៉ាងខ្លាំង​ក្លា ហើយ​ដល់​ពេលវេលា​ដែល​ពួកគាត់ ត្រូវ​បង្ហាញ​ពី​ស្មារតី​តស៊ូ ក្នុងការ​ប្រកួត​ដើម្បី​អនាគត ដើម្បី​កេរ្ដិ៍ឈ្មោះ គ្រួសារ និង​ដើម្បី​មនុស្ស​ជាទី​ស្រលាញ់​របស់​ពូក​គាត់​។ ហើយ​នៅ​ថ្ងៃ​ណាមួយ ពួកគាត់​នឹងមាន​សមត្ថភាព ឈានទៅ​ប្រកួត​លើស​ង្វៀន​លំដាប់​ពិភពលោក ដើម្បី​ប្រទេសជាតិ​ផងដែរ​។​


 
​ខេត្តកំពង់ធំ គឺជា​ខេត្ត​ទី​៣ ដែល​មហា​ព្រឹ​ត្ត​ការណ៍​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​២​ខេត្ត​កន្លងមក គឺ​ខេត្តបាត់ដំបង និង​កំពង់ស្ពឺ​។ ជាការ​កត់សម្គាល់ ខេត្ត​គោលដៅ​ទី​៣​នេះ ក៏​កាន់​ទទួលបាន​ជោគជ័យ​ជាង​លើក​មុន​ទៅទៀត ដោយមាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដ៏​កក្រើក​អស្ចារ្យ ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស ឃុន ឌី​ម៉ា និង​ឈុត សេរី​វ៉ាន​ថង ប្រកួត​ជាមួយ​កំពួ​ល​កីឡាករ​ថៃ​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត ក៏ដូចជា​២​ប្រកួត​ផ្សេងទៀត​ពី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ (​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​)​។ ទស្សនិកជន ក៏បាន​រីករាយ​យ៉ាង​ក្រៃលែង ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ ពី​កំពូល​តារាចម្រៀង ខេ​ម ដែលជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​គោ​ជល់ និង​កំពូល​តារាចម្រៀង​សុខ ពិសី ផងដែរ​។​


 
​ជាងនេះទៅទៀត គោ​ជល់បាន​បន្ថែម​រង្វាន់​ជា​ទឹកប្រាក់ $500 លើ​សំបក​កំប៉ុង​ថ្មី ដែលមាន​រូប​កំពូល​តារាចម្រៀង ខេ​ម​។ ប្រសិនបើ​លោកអ្នក​ឃើញ​រូប​ខេ​ម នៅក្រោម​ក្រវិល​កំប៉ុង​គោ​ជល់ នោះ​លោក​អ្នកនឹង​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ $500 ភ្លាម​។ គោ​ជល់ ក៏​នៅតែមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream និង​ទឹកប្រាក់ $100 ពី​កម្មវិធី «​រង្វាន់​ពិត ឈ្នះ​ពិត​» ពី​គោ​ជល់​។​
 
​មហា​ព្រឹ​ត្ត​ការណ៍​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​លើក​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ដ​កំពង់ចាម នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​។ គោ​ជល់​សូម​គោរព​អញ្ជើញ ប្រជាពលរដ្ឋ​ខែ្មរ​ទាំងអស់ ដែល​រស់នៅ​ខេត្តកំពង់ចាម ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា មក​ទទួលយក​បទពិសោធ​ន៍ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​អស្ចារ្យ ដើម្បី​ស្វែងរក​កំពូល​អ្នកតស៊ូ​គុន​ខ្មែរ​ប្រចាំ​ប្រទេស​កម្ពុជា​។ លោកអ្នក​នឹង​បាន​ទស្សនាការ​ប្រកួត​ដ៏​ជក់ចិត្ត ដែល​លោកអ្នក​ទន្ទឹងរង់ចាំ ពី​កំពូល​កីឡាករ​គុន​ខ្មែរ ឡុង សំណាង និង រឿន សោ​ភ​ណ្ឌ័ និង​ការប្រគំ​តន្ដ្រី​ដ៏​អ​សា្ច​រ្យ ពី​កំពូល​តារាចម្រៀង ខេ​ម និង​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត​។ 


 
​សូម​ចូលរួម​ទស្សនា​ផ្ទាល់​ដោយ​ឥតគិតថ្លៃ​។  ជួបគ្នា​នៅ​សាលាបឋមសិក្សា​ស្ពឺ​"​ក​" ស្រុក​ចំការលើ ខេត្តកំពង់ចាម នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា ចាប់ពី​ម៉ោង ៥​ល្ងាច ដល់ ម៉ោង ៨​យប់​។​
​កុំ​ភ្លេច​ចូលរួម​ទស្សន៍ទាយ ក្នុង​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia) ថា​តើ​កីឡាករ​រូប​ណាខ្លះ នឹង​ឈ្នះ​ការ​ប្រ​កូត​នៅ​ខេត្តកំពង់ចាម ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ពី​គោ​ជល់​។ លោកអ្នក ក៏​អាច​ទស្សនា​ការផ្សាយ​ផ្ទាល់​ព្រឹ​តិ្ដ​ការណ៍​ទាំងមូល តាម​កញ្ចក់​ទូរទស្សន៍ CNC ឬ​តាមរយៈ Facebook Page របស់​គោ​ជល់​៖ https://www.facebook.com/redbullcambodia/  ៕











(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com