អត្ថបទពាណិជ្ជកម្ម
កាន់តែ​ទាន់សម័យ ជាមួយ​ពណ៌​ថ្មី នៃ​ទូទឹកកក Samsung Twin Cooling Plus™
02, May 2019 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩៖ ផាសុកភាព​ក្នុងការ​រស់នៅ គឺជា​កត្តា​ដ៏​ចាំបាច់​បំផុត សម្រាប់​យើង​គ្រប់គ្នា ដែល​តែងតែ​ប្រាថ្នា​ចង់បាន​។ ដូច្នេះហើយ ស្របពេល​ដែល​យើង​មាន​ភាព​មមាញឹក​បំផុត ជាមួយនឹង​ការងារ​ប្រចាំថ្ងៃ ក្រុមហ៊ុន សាម​សុង ក៏បាន​អភិវឌ្ឍន៍ និង​ផ្តល់ជូន​នូវ​ជម្រើស​ទូ​ទឹក​ក Twin Cooling Plus™ ដើម្បី​ផ្តល់​ភាពងាយស្រួល ក្នុង​ការរស់នៅ​សម្រាប់​យើងទាំងអស់គ្នា​ផងដែ​។
 
​ថ្ងៃនេះ យើង​សូម​ណែនាំ​អតិថិជន​ទាំងអស់​ឱ្យបាន​ស្គាល់ និង​ទទួលបាន​បទពិសោធន៍ ក្នុងការ​រស់នៅ​កាន់តែ​ងាយស្រួល ជាមួយនឹង​ទូទឹកកក Samsung Twin Cooling Plus™ ដែលមាន​ជម្រើស 2 ពណ៌​គឺ ពណ៌​ខ្មៅ​ដ៏​ស្រស់ស្អាត​(​ថ្មី​) និង​ពណ៌​ប្រាក់ ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត ក្នុងការ​ធ្វើឱ្យ​បន្លែ ផ្លែឈើ ត្រី​សាច់ របស់លោក​អ្នក រក្សាបាន​នូវ​ភាពស្រស់​កាន់តែ​យូរ​រហូតដល់ 72% ។​សម្រាប់​ផ្នែក​កក​ទៀតសោត ត្រូវបាន​រចនា​ឡើង ដោយ​ការពារ មិន​ឲ្យ​ការឆ្លង​ក្លិន​មិនល្អ​ចូលគ្នា ពី​ផ្នែក​ត្រជាក់ ទៅ​ផ្នែក​ផ្សេងទៀត​នោះទេ ព្រោះតែ​បច្ចេកវិទ្យា Samsung Twin Cooling Plus™ មាន​ប្រព័ន្ធ​បញ្ចេញ​ខ្យល់​ត្រជាក់ ពីរ​ដាច់ដោយឡែក​ពីគ្នា (2 Evaporators)​។ 


 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ Samsung Twin Cooling Plus™ មាន​ភាព​ឆ្លាត​វៃ​បំផុត ក្នុងការ​បំប្លែង​ភាព​ត្រជាក់ ដែល​អាចឱ្យ​លោកអ្នក អាច​ផ្លាស់ប្តូរ​ទីតាំង​សម្រាប់​ក្លាសេ ដើម្បី​ទទួល​បានការ​សន្សំសំចៃ​ខ្ពស់ ព្រមជាមួយ​នឹង​ទំហំ​កាន់តែ​ទូលាយ​ផងដែរ ជាមួយនឹង​មុខងារ Smart Conversion ។ ដូច្នេះ លោកអ្នក អាច​កំណត់​ការប្រើប្រាស់​ទូទឹកកក របស់​អ្នក​បាន ៥ មុខងារ​ផ្សេងៗ​គ្នា​ដូចជា​៖
 
1. កក​ខាងលើ ក្លាសេ​ត្រជាក់​ផ្នែក​ខាងក្រោម (Freezer and Fridge Mode)​។ 
2.  បិទ​ខាងលើ ក្លាសេ​ត្រជាក់​ខាងក្រោម (Energy Saving Mode)​។ 
3.  បិទ​ខាងក្រោម ក្លាសេ​កក​ខាងលើ (Vacation Mode)​។ 
4.  ក្លាសេ​ត្រជាក់​ខាងលើ និង​ក្រោម (Fridge Max Mode)​។ 
5.  បិទ​ខាងក្រោម ក្លាសេ​ត្រជាក់​ខាងលើ (Mini Mode)​។ 
 


​នៅចាំ​អី​ទៀត​? សូម​ប្រញាប់​រួសរាន់​ឡើង​។ ដើម្បី​សុខភាព​របស់​អ្នក និង​ការរស់នៅ​ប្រកបដោយ​ភាពងាយស្រួល សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក សូម​ជ្រើស​រើសយក​ទូទឹកកក Samsung Twin Cooling Plus™ ភ្លាម​ទៅ​។ លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ របស់​សាម​សុង​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com