អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ZHENG HENG (Cambodia) Co., Ltd ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន TRF VACATION CLUB បញ្ចូល​គម្រោង​រមណីយ​ដ្ឋា​ន និង​សណ្ឋាគារ WYNDHAM ក្នុង​គម្រោង Long Bay Dara Sakor
02, May 2019 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ដែលជា​ប្រធាន​គម្រោង​រមណីយដ្ឋាន​លំហែកាយ Long Bay Dara Sakor  បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន TRF VACATION CLUB ស្តីពី​ការបញ្ចូល​គម្រោង សណ្ឋាគារ​យក្ស​លំដាប់​ពិភពលោក យីហោ WYNDHAM​ក្នុង គម្រោង Long Bay Dara Sakor​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១ ខែឧសភា នៅ​ស្នាក់ការ​កណ្តាល ក្រុមហ៊ុន ZhengHeng​។ អនុស្សរណៈ​យោគយល់​គ្នា​នេះ បានបង្ហាញ​ពី​ចំណាប់​ផ្តើម​ទំព័រ​ថ្មី នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះៗ រវាង​ភាគី​ទាំងសងខាង​។​
 
​លោក Deng Pi Bing ប្រធាន​ក្រុមហ៊ុន ZHENG HENG (Cambodia) Co. , Ltd. និង លោក Cai Sheng Jia ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន TRF VACATION CLUB បាន​ចុះហត្ថលេខា និង​ជា​សាក្សី​បញ្ជាក់ថា សណ្ឋាគារ​យក្ស​លំដាប់​ពិភពលោក យីហោ WYNDHAM នឹងមាន​វត្តមាន​នៅក្នុង គម្រោង Long Bay Dara Sakor ក្នុងចំណោម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន ដែលជា​កិច្ចសហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ រវាង ZhengHeng (Cambodia) Co., Ltd និង​TRF VACATION CLUB​។​
 

​យើង​នឹង​អាចបង្កើត​បាន​នូវ​ភាពរុងរឿង​ថ្មី នៃ Long Bay Dara Sakor​តាមរយៈ​ការរួបរួម​គ្នា​
 
​ទីស្នាក់ការ​កណ្តាល នៃ​សណ្ឋាគារ​យក្ស​លំដាប់​ភិ​ព​លោក WYNDHAM មាននៅ Pacipani, New Jersey, USA​។ បច្ចុប្បន្ន វា​បើក​ដំណើរការ ១៥ យីហោ នៅក្នុង​៦៨​ប្រទេស លើ ៦​ទ្វីប ជាមួយនឹង​សណ្ឋាគារ 7,440 ហើយ​និង​មាន​ច្រើនជាង 638,300 បន្ទប់ ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​សណ្ឋាគារ ធំជាងគេ​បំផុត និង​ប្លែក​ជាងគេ​បំផុត​។​
 
​ក្រុម​សណ្ឋាគារ WYNDHAM គឺជា​សាខា​១ នៃ​សាខា​ចម្បង ៣ នៃ Windham Global Corporation (NYSE Code: WYN) ដែល​ត្រូវបាន​ផ្តាច់ចេញ​ទៅជា​សណ្ឋាគារ Franchise និង​ត្រូវបាន​ចុះ​ប​ញ្ចី​ជា​ឯករាជ្យ នៅ New York Stock Exchange ក្នុង​ខែ មិថុនា ២០១៨ តាមរយៈ​កិច្ចប្រតិបត្តិការ​របស់​វា​។ (NYSE Code: WH) 
​ការិយាល័យ នៃ WYNDHAM Hotel Group ត្រូវបាន​បង្កើតឡើង​ក្នុង​ទីក្រុង​សកល និង​ប្រទេស​សំខាន់ៗ ដែល​រាប់បញ្ចូល​ទាំង London, Hong Kong, Shanghai, Beijing, Singapore ហើយ​និង New Diehl ជាមួយនឹង​បុគ្គលិក​ជាង 6,000​នាក់​។ ម៉ាក​យីហោ​ដែល​ស្ថិតនៅក្រោម​វា រួមមាន Wyndham Hotels and Resorts ដែលជា​សណ្ឋាគារ​លំដាប់​កំពូល​របស់​ពិភពលោក​។ ជាមួយនឹង​មានឈ្មោះ ដូច​នៅក្នុង​ក្រុម​សណ្ឋាគារ​លំដាប់​ពិភពលោក និង​ល្បីល្បាញ​មាន​ផាសុកភាព​, សណ្ឋាគារ Ramada, Days Inn, Super 8 ហើយ Howard Johnson ផ្តល់​ជម្រើស​រើស និង​សេវាកម្ម​ល្អឥតខ្ចោះ ទៅតាម​កញ្ចប់​ថវិកា របស់​ភ្ញៀវ​នីមួយៗ​។ 
 
​ច្រកចូល​នៃ​រមណីយដ្ឋាន និង​សណ្ឋាគារ WYNDHAM នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​បដិសណ្ឋារកិច្ច​លំដាប់ថ្នាក់​ពិភព​លោ កនៅ Long Bay Dara Sakor ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ពាណិជ្ជករ អ្នកស្រុក និង​មនុស្ស​ចាស់ ដែល​ស្វែងរក​បរិយាកាស​ល្អ​សម្រាប់​ការរស់នៅ​ជាន់ខ្ពស់​។ បន្ថែម​ពីលើ​ការផ្តល់ជូន​នូវ​ភាព​រីករាយ នៃ​ការរស់នៅ​បែប​ល្អ​ប្រណិត​ខុសប្លែក​ពី​គេ រមណីយដ្ឋាន និង​សណ្ឋាគារ WYNDHAM នឹង​បង្កើត​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​អស្ចារ្យ នៃ​ការ​ស្នាក់នៅ ម្ហូបអាហារ សិល្បៈ ជីវិត និង​អាជីវកម្ម ដែល​នឹង​នាំទៅរក​ការលើកកម្ពស់ នៃ​ការសរសើរ និង​កេរ្តិ៍ឈ្មោះ​សម្រាប់​គម្រោង​។​


ការបង្កើត​ទិសដៅ​ថ្មី​សម្រាប់​ទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ​សមុទ្រ លំដាប់​ពិ​ភ​លោក តាមរយៈ​រួមបញ្ចូល​កម្លាំង និង​ការសិក្សា​ឲ្យ​ស៊ីជម្រៅ​
 
​គម្រោង​រមណីយដ្ឋាន​វ​ប្ប​ធម៌ និង​ទេសចរណ៍​រមណីយដ្ឋាន​វប្បធម៌ Long Bay Dara Sakor​គឺជា​គំរូ​អភិវឌ្ឍន៍​ថ្មី​មួយ នៃ​វិស័យ​ទេសចរណ៍ និង​រមណីយដ្ឋាន​វប្ប​ធម៌ ដែល​ជំរុញ​អាជីវកម្ម​ទេសចរណ៍ ដោយ​ក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltd​នៅ​អាស៊ីអាគ្នេយ៍​។​
 
​គម្រោង​នេះ មាន​ទីតាំង​ស្ថិតនៅ​កណ្តាល នៃ​រមណីយដ្ឋាន​ទេសចរណ៍ តារា​សាគរ​ដែលមាន​ផ្ទៃដី​សរុប 200 ហិកតា ព័ទ្ធជុំវិញ​ដោយ​ភ្នំ​សមុទ្រ និង​មាន​ឆ្នេរសមុទ្រ ដែលមាន​គុណភាព​ខ្ពស់ មាន​ប្រវែង 1.9 គីឡូម៉ែត្រ​។ វា​នឹង​ក្លាយទៅជា​តំបន់​វប្បធម៌​ទេសចរណ៍ និង​រមណីយដ្ឋាន​លំដាប់​ពិភព​លោ ក​ដែលមាន​មុខងារ​សំខាន់ៗ ចំនួន​៨ រួមមាន​ឧទ្យាន​ឧស្សាហកម្ម​ឆ្លាត​វ​, ផ្លូវជំនួញ​, តំបន់​ទេសចរណ៍​វប្ប​ធ​ម​, រមណីយដ្ឋាន​ទេសភាព​សមុទ្រ​, រមណីយដ្ឋាន​វីឡា​, រមណីយដ្ឋាន​កំពង់ផែ​ឆ្នេរសមុទ្រ , រមណីយដ្ឋាន​តំបន់ឆ្នេរ​កម្សាន្ត និង​រមណីយដ្ឋាន​មុជទឹក​ជី​ង​ហៃ​។ ការអភិវឌ្ឍន៍​ឧទ្យាន​វៃឆ្លាត​ទំហំ 55 ហិកតា ជំហាន​ទី​១ ត្រូវបាន​បែងចែក​ជា ៧​ដំណាក់កាល​ហើយនឹង​ចំណាយពេល​៣​ឆ្នាំ ដើម្បី​បង្កើត​សហគមន៍​ដែលមាន​ភាពចាស់ទុំ​ខ្ពស់​សម្រាប់​កន្លែង​ស្នាក់នៅ​របស់​មនុស្ស​ចំនួន 50.000 នាក់ និង​អាច​ស្រូបយក​ឧស្សាហកម្ម​ទេសចរណ៍​ចំនួន 80.000 នាក់ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខនេះ សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​។​


 
​ទន្ទឹមនឹង​គម្រោង​គំរូ​អភិវឌ្ឍន៍​ថ្មី ¬​នៃ​រមណីយដ្ឋាន​ទេសចរណ៍ និង​រមណីយដ្ឋាន​វប្ប​ធម៌​គម្រោង Long Bay Dara Sakor កំពុង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថ្មី នៃ​ទេសចរណ៍វប្បធម៌ តាមរយៈ​ការដឹក​នាំមុខ​ជំនួញ អាជីវកម្ម​ទេសចរណ៍ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ឧស្សាហកម្ម ស្របតាម​ការរំពឹងទុក និង​បានទទួល​ស្គាល់ ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកពាក់ព័ន្ធ​។ ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd នៅតែ​រក្សា​នាំមក​នូវ​សេចក្តី​ស្វាហាប់​ជានិច្ច តាមរយៈ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម ជាមួយ​បណ្តា​សហគ្រាស​ដទៃទៀត​។ អំណាច​នៃ​ការរួមបញ្ចូល​គ្នា​ជាមួយ TRF VACATION CLUB នឹង​ជួយ​អភិវឌ្ឍន៍​គម្រោង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍វប្បធម៌ ឲ្យ​ទៅមុខ និង​បង្កើត​នូវ​បទពិសោធ​ថ្មី​ក្នុងការ​សម្រាក​លំហែកាយ របស់​គម្រោង​បុគ្គលិក និង​ភ្ញៀវទេសចរ​បែប​ស៊ី​វិ​ល័យ​ជាន់ខ្ពស់ ដ៏​អស្ចារ្យ នៅតាម​តំបន់​ឆ្នេរសមុទ្រ មិន​ពុំ​ធ្លាប់មាន​ពីមុនមក តាមរយៈ​ការបង្កើន​គុណភាព​ជីវិត​។​
 

​យើង​ចែករំលែក​កិ​ត្ដិ​យស​ឲ្យ​គ្នា​ទៅវិញទៅមក និង​ប្រឹង​សម្រេច​ជោគវាសនា​អនាគត​ទេសចរណ៍វប្បធម៌ នៅតាម​តំបន់​ឆ្នេរសមុទ្រ​
 
TRF VACATION CLUB ជា​សណ្ឋាគារ​លំដាប់ថ្នាក់​ពិភពលោក ដែល​តែងតែ​ផ្តោតទៅលើ​ការអភិវឌ្ឍ រមណីយដ្ឋាន​សណ្ឋាគារ និង​ផលិតផល ដូចជា​ការលើកកម្ពស់​វប្បធម៌ នៃ​ការ​រស់នៅក្នុង​តំបន់​ត្រូ​ពិ​ក ទេសភាព​សណ្ឋាគារ ការធ្វើសមាហរណកម្ម​និង​ការអភិវឌ្ឍ​ចង្វាក់​ឧស្សាហកម្ម​កាហ្វេ​ត្រូ​ពិ​ក និង​សាលារៀន សម្រាប់​ការគ្រប់គ្រង​សណ្ឋាគារ នៃ​តំបន់​ត្រូ​ពិ​ក ដើម្បី​ផ្តល់នូវ​ជម្រើស​សណ្ឋាគារ និង​សេវាកម្ម​ដ៏​ល្អ​បំផុត អាស្រ័យ​តាម​តម្រូវការ​អតិថិជន​ខុសៗ​គ្នា​។​
 
​រមណីយដ្ឋាន និង​សណ្ឋាគារ WYNDHAM គឺជា​យីហោ​សណ្ឋាគារ​អន្ដរជាតិ​ដំបូង​គេ​ដែល​ត្រូវបាន​នាំ​ផ្តាច់មុខ​ដោយ TRF VACATION CLUB ហើយ​មាន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ជាច្រើន​ទៀត នឹង​មកដល់​ឆាប់ៗ​នេះ ដូចជា Marriott, Intercontinental, Banyan Tree ជាមួយគ្នា ដើម្បី​បង្កើត​នូវ​បទពិសោធ​ទេសចរណ៍វប្បធម៌​តែមួយគត់ ដែលមាន​លក្ខណៈពិសេស​មួយ​គ្មាន​ពីរ នៅក្នុង​ទស្សនីយភាព​ដ៏​ស្រស់ស្អាត​នេះ លើសពី​ការរំពឹងទុក ក្នុង​តំបន់​គម្រោង Long Bay Dara Sakor​។ 
 
​តំបន់​រមណីយដ្ឋាន​វ​ប្ប​ធម៌ Long Bay Dara Sakor នឹង​ក្លាយទៅជា​គម្រោង​ឆ្នើម​មួយ​ជាមួយនឹង​ចក្ខុវិស័យ​អន្តរជាតិ ដែល​នឹង​ទាក់ទាញ​ការយកចិត្តទុកដាក់ ពី​វិនិយោគិន​ជា​សកលលោក អំពី​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​ទេសចរណ៍ តាមរយៈ​អំណាច​នៃ​ការរួមបញ្ចូល​គ្នា ដ៏​មាន​ឥទ្ធិពល​របស់​ក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltd និង TRF VACATION CLUB​។ យើង​នឹង​បន្ត​បង្ហាញ​ពី​សិរី​រុងរឿង​គ្មាន​ទីបញ្ចប់ នៃ​វិស័យ​ទេសចរណ៍​ឆ្នេរសមុទ្រ​លំដាប់​ពិភពលោក និង​ទិសដៅ​រមណីយដ្ឋាន​ថ្មី ជាមួយនឹង​តម្លៃ​ខ្ពស់ ដែល​អ្នក​ផ្សេងទៀត​ធ្វើបាន នោះ​គឺ​ការបង្កើត​នូវ​យុគសម័យ​ថ្មី នៃ​ការវិនិយោគ និង​ទេសចរណ៍វប្បធម៌ នៅ​អាស៊ីអាគ្នេយ៍​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com