ជាតិ
នយោបាយជាតិ
ប្រធាន-អនុប្រធានបក្សនគរប្រជាធិបតេយ្យ ត្រូវដកចេញពីឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ
× អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) និង លោក ច័ន្ទ ភាព ជាអនុប្រធានគណបក្ស ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ការបញ្ចប់សមាជិកភាពរបស់អ្នកទាំងពីរ គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
អ្នកទាំងពីរ អស់តំណែង ក្រោយពីមានរឿងអាស្រូវពាក់ព័ន្ធនឹងដីធ្លីនៅខេត្តព្រះវិហារ នាពេលថ្មីៗនេះ។ បច្ចុប្បន្ន ពួកកាត់ កំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រះវិហារ៕
© រក្សាសិទ្ធិដោយ thmeythmey.com