ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន-អនុប្រធានបក្សនគរប្រជាធិបតេយ្យ ត្រូវដកចេញពីឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់
02, May 2019 , 2:55 pm        
រូបភាព
លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ
លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ
អ្នកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ (​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) និង លោក ច័ន្ទ ភាព ជាអនុប្រធានគណបក្ស ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ការបញ្ចប់សមាជិកភាពរបស់អ្នកទាំងពីរ​ គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។



អ្នកទាំងពីរ អស់តំណែង ក្រោយពីមានរឿងអាស្រូវពាក់ព័ន្ធនឹងដីធ្លីនៅខេត្តព្រះវិហារ នាពេលថ្មីៗនេះ។ បច្ចុប្បន្ន ពួកកាត់ កំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រះវិហារ៕ 

អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com