អត្ថបទពាណិជ្ជកម្ម
ទូរ​សព្ទ N ចុច​ពិល​ស៊េរី​ថ្មី Nokia 106 រូបរាង​តូច​ច្រឡឹង​មាន​លក់​នៅ​កម្ពុជា​ហើយ ជាមួយ​តម្លៃ ធូរ​ថ្លៃ​ហួស​ស្មាន​
02, May 2019 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
Nokia 106 ទូរ​សព្ទ​ម៉ូ​ឌែ​ល​ថ្មី ដែល​ត្រៀម​នឹង​ចូលមក​ជំនួស Nokia 105 ដែល​ជិត​នឹង​ស្ដុក​នៅ​ស្រុក​ខ្មែរ​។ Nokia 106 ទូរ​សព្ទ​ប៊ូ​តុង​ម៉ូ​ឌែ​ល​ថ្មី​នេះ បាន​រចនា​ឡើង​មាន​រាង​តូច​យ៉ាង​ស្រស់ស្អាត ងាយ​កាន់​នៅក្នុង​ដៃ នឹង​ត្រៀម​ចូល​ទីផ្សារ​កម្ពុជា​ក្នុងតម្លៃ​ប្រមាណ ២០​ដុល្លារ​។
 


Nokia 106 គឺជា​ទូរ​សព្ទ N ចុច​ពិល​ថ្មី​របស់ Nokia ដែល​អាច​កាន់​ថ្ម​បានយូ​មែនទែន ពោលគឺ​អាច​កាន់​ថ្ម​បាន​រហូតដល់​ទៅ ២១ ថ្ងៃ និង​អាច​និយាយ​ទូរ​សព្ទ​បាន​លើសពី ១៥ ម៉ោង​។ ទូរ​សព្ទ​ដែល​អាច​និយាយ​ពីថ្ងៃ​រះ រហូតដល់​ថ្ងៃ​លិច​វិញ​នេះ មាន​ទំហំ​អេក្រង់ 1.8 អ៊ីង មាន​ទម្ងន់ 70.2 ក្រាម ស្រប​ដោយ​សំបក​ប្លា​ស្ទិ​ក​ដែល​រឹងមាំ និង​មិន​ស្លេក​នោះទេ​។ អា​កូន​ត្រេ​ន​មួយ​នេះ មាន    រ៉េ​ម​ទំហំ 4MB ថាមពល​ថ្ម​ទំហំ 800mAh និង​អាច​រក្សាទុក​បញ្ជី​គណនី​រហូតដល់​ទៅ ២០០០ គណនី និង​ទុក​សារបាន​ដល់​ទៅ 500 សារ​ឯណោះ ដែល​វា​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ទំនាក់​ទំនងជា​មួយ​គ្រួសារ ឬ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​របស់លោក​អ្នក​។ លើសពីនេះទៅទៀត Nokia 106 នេះ បានដាក់​មក​នូវ​ហ្គេម​កម្សាន្ត​ជាច្រើន ដូចជា Snake Xenzia ដែលជា​ហ្គេម​ដ៏​ល្បី និង​ហ្គេម​ជាច្រើន​ទៀត​ដូចជា Nitro Racing, Danger Dash, Tetris និង​ច្រើន​ទៀត​។  កាន់តែ​ពិសេស​ទូរ​សព្ទ N ចុច​ពិល​ស៊េរី​ថ្មី បាន​បំពាក់​មក​ជាមួយនឹង​ប៊ូ​តុង​បើក Loudspeaker ដោយ​ស្វ័យប្រវត្តិ​។​
 

 
​គួរ​រំលឹក​ផងដែរ​ថា ផលិតផល Nokia សុទ្ធ​ត្រូវតែមាន​បិទ​តែម KTH ពណ៌​ទឹកប្រាក់​ភ្លឺ ហើយ​មាន​ធានា​ជូន ពេញ​មួយឆ្នាំ បើ​ខូច​ដូរ​ថ្មី​ភ្លាម​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com