គ្មាន​អគ្គិសនី​នៅ​ខណ្ឌ​មួយចំនួន​នៅ​ភ្នំពេញ និង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល ថ្ងៃទី​៣-៥ ឧសភា​
ជាតិ
សង្គមជាតិ
គ្មាន​អគ្គិសនី​នៅ​ខណ្ឌ​មួយចំនួន​នៅ​ភ្នំពេញ និង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល ថ្ងៃទី​៣-៥ ឧសភា​
02, May 2019 , 7:19 pm        
រូបភាព
​អគ្គិសនី​កម្ពុជា (EDC ) នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩​។ ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នេះ គឺ​ដោយសារ​អគ្គិសនី​កម្ពុជា ត្រូវ​ជួសជុល ផ្លាស់ប្ដូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​បង្កលក្ខណៈ ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី​៣០​មេសា ឆ្នាំ​២០១៩​។

 
​បើតាម​អគ្គិសនី​កម្ពុជា ថ្ងៃទី​៣ ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​៥​ល្ងាច នឹងត្រូវ​ផ្អាក​អគ្គិសនី នៅ​តំបន់ ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ (​សាខា​អូរ​បែកក្អម និង​សាខា​អូរ​ដើម​), នៅ​តំបន់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​, សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ (​សាខា​អូរ​បែកក្អម និង​សាខា​ទួល​ពង្រ​), នៅ​តំបន់ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល​, និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ 
 
​ថ្ងៃទី​៤​ឧសភា ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅ​តំបន់​មួយចំនួន ដែល​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (​សាខា​ចាក់អង្រែ​ក្រោម​), ក្នុង​តំបន់ នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ (​សាខា​ទួល​ពង្រ​), ក្នុង​តំបន់ នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ (​សាខា​ទួល​ពង្រ​), ក្នុង​តំបន់ នៅ​សង្កាត់​ក្រាំងធ្នង់ សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ និង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​(​សាខា​អូរ​បែកក្អម​), ក្នុង​តំបន់ នៅ​សង្កាត់​ចោមចៅ​ទី​២ និង​ទី​៣ សង្កាត់​កា​កាប​ទី​២ សង្កាត់​សំរោងក្រោម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​កន្ទោក សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោរ ខណ្ឌ​កំបូល (​សាខា​អូរ​ដើម​), ក្នុង​តំបន់​ទី​៦ ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល (​សាខា​អូរ​ដើម​) ។ 
 
​ថ្ងៃទី​៥​ឧសភា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ក្នុង​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​សាខា​វត្តភ្នំ​), ក្នុង​តំបន់ នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ (​សាខា​ទួល​ពង្រ​), ក្នុង​តំបន់ នៅ​សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ (​សាខា​ទួល​ពង្រ​) និង​ក្នុង​តំបន់ នៅ​ខណ្ឌ​កំបូល និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​៕ 
 

Tag:
 EDC
 ​អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com