ជាតិ
សង្គមជាតិ
គ្មានអគ្គិសនីនៅខណ្ឌមួយចំនួននៅភ្នំពេញ និងស្រុកអង្គស្នួលខេត្តកណ្តាល ថ្ងៃទី៣-៥ ឧសភា
× អគ្គិសនីកម្ពុជា (EDC ) នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។ ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ គឺដោយសារអគ្គិសនីកម្ពុជា ត្រូវជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈ ដល់ការដ្ឋានពង្រីកផ្លូវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី៣០មេសា ឆ្នាំ២០១៩។
បើតាមអគ្គិសនីកម្ពុជា ថ្ងៃទី៣ ចាប់ពីម៉ោង៧ព្រឹក ដល់៥ល្ងាច នឹងត្រូវផ្អាកអគ្គិសនី នៅតំបន់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ (សាខាអូរបែកក្អម និងសាខាអូរដើម), នៅតំបន់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ព្រៃស ខណ្ឌដង្កោ (សាខាអូរបែកក្អម និងសាខាទួលពង្រ), នៅតំបន់ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល, និងស្រុកអង្គស្នួល ខេត្តកណ្ដាល។
ថ្ងៃទី៤ឧសភា ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួន ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (សាខាចាក់អង្រែក្រោម), ក្នុងតំបន់ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ (សាខាទួលពង្រ), ក្នុងតំបន់ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ (សាខាទួលពង្រ), ក្នុងតំបន់ នៅសង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ(សាខាអូរបែកក្អម), ក្នុងតំបន់ នៅសង្កាត់ចោមចៅទី២ និងទី៣ សង្កាត់កាកាបទី២ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល (សាខាអូរដើម), ក្នុងតំបន់ទី៦ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល (សាខាអូរដើម) ។
ថ្ងៃទី៥ឧសភា ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួនក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (សាខាវត្តភ្នំ), ក្នុងតំបន់ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ (សាខាទួលពង្រ), ក្នុងតំបន់ នៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ (សាខាទួលពង្រ) និងក្នុងតំបន់ នៅខណ្ឌកំបូល និងស្រុកអង្គស្នួល ខេត្តកណ្ដាល៕
© រក្សាសិទ្ធិដោយ thmeythmey.com