ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ឲ្យលោក សម រង្ស៊ី ជាប់ទោស៨ឆ្នាំបន្ថែមទៀត ពីបទញុះញង់ទ័ព និងប្រមាថព្រះមហាក្សត្រ
02, May 2019 , 4:11 pm        
រូបភាព
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី២ខែឧសភានេះ ដោយសម្រេចឲ្យលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពន្ធនគារ៨ឆ្នាំ និងត្រូវបង់២០លានរៀល ពីបទញុះញង់កងទ័ពនិងបទប្រមាថព្រះមហាក្សត្រ។



សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងទាំងពីរនេះ ទៅជំនុំជម្រះក្នុងពេលជាមួយគ្នា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្តែ ក្រោយបញ្ចប់សវនាការ ចៅក្រម ពុំបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយលើកមកប្រកាសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះវិញ។ 

លោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស បានរង​បទ​ចោទ​ញុះញង់​យោធា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ និង​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ កាល​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨​។

បើ​សរុបទៅ លោក សម រង្ស៊ី បាន​រង​បណ្តឹង​មិនជាង​១០ហើយ ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕

អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com