ជាតិ
លោក ខៀវ កាញារីទ្ធ ស្នើឲ្យរដ្ឋមន្ត្រីឧស្សាហកម្ម ដាស់តឿនអ្នកសេពគ្រឿងស្រវឹង តាមរយៈសារព្រមានលើសំបកកំប៉ុង
× ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដងគ្រឿងសរវឹង ដើម្បីដាស់តឿនដល់អ្នកសេពគ្រឿងស្រវឹងឲ្យមានការទទួលខុសត្រូវ។ នេះបើតាមលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី៣០មេសា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ក្នុងលិខិតថា ការធ្វើបែបនេះ ក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ លោកបានសរសេរដូច្នេះថា៖«ការដាក់សារដាស់តឿន ថាពិសាគ្រឿងស្រវឹងសូមកុំបើកបរ ដែលជួយដាស់អារម្មណ៍ដល់អ្នកសេពគ្រឿងស្រវឹង មានទំនួលខុសត្រូវ និងជៀសវាងទទួលទានហួសប្រមាណប៉ះពាល់ដល់សុខភាព»។
កន្លងមកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្នើឲ្យក្រសួងព័ត៌មានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ តម្រូវឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង នៅក្នុងស្រុកទាំងអស់ ដាក់សារព្រមាននៅលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង៕
Tag:
សំបកកំប៉ុង
គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com