ជាតិ
លោក ខៀវ កាញារីទ្ធ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ឧស្សាហកម្ម ដាស់តឿន​អ្នក​សេព​គ្រឿង​ស្រវឹង តាមរយៈ​សារ​ព្រមាន​លើ​សំបក​កំប៉ុង​
02, May 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ដាក់​សារ​ព្រមាន​លើ​សំបក​កំប៉ុង និង​សំបក​ដង​គ្រឿង​សរវឹង ដើម្បី​ដាស់តឿន​ដល់​អ្នក​សេព​គ្រឿង​ស្រវឹង​ឲ្យ​មានការ​ទទួលខុសត្រូវ​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី​៣០​មេសា ឆ្នាំ​២០១៩​។

 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ក្នុង​លិខិត​ថា ការធ្វើ​បែបនេះ ក្នុង​គោលបំណង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ លោក​បាន​សរសេរ​ដូច្នេះ​ថា​៖«​ការដាក់​សារ​ដាស់តឿន ថា​ពិសា​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ ដែល​ជួយ​ដាស់​អារម្មណ៍​ដល់​អ្នក​សេព​គ្រឿង​ស្រវឹង មាន​ទំនួល​ខុសត្រូវ និង​ជៀសវាង​ទទួលទាន​ហួសប្រមាណ​ប៉ះពាល់​ដល់​សុខភាព​»​។​
 
​កន្លងមក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ តម្រូវឱ្យ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង នៅក្នុង​ស្រុក​ទាំងអស់ ដាក់​សារ​ព្រមាន​នៅលើ​សំបក​កំប៉ុង និង​សំបក​ដប​ផលិតផល​គ្រឿង​ស្រវឹង​៕
 

Tag:
 ​សំបក​កំប៉ុង​
  គ្រឿង​ស្រវឹង​
© រក្សាសិទ្ធិដោយ thmeythmey.com