ជាតិ
ក្រសួងសុខាភិបាល ចាត់ទុក​ឆ្មប​គឺជា​អ្នកការពា​រសិទ្ធិ​ស្រី្ត
02, May 2019 , 10:19 pm        
រូបភាព
រូបភាពពីសកលវិទ្យាល័យអង្គរ
រូបភាពពីសកលវិទ្យាល័យអង្គរ
​ភ្នំពេញ​៖ «​ឆ្មប​គឺជា​អ្នកការពារ​សិទ្ធិ​ស្ត្រ‍ី​»​។ នេះ​ជាការ​ប្រធានបទ ដែល​ក្រសួងសុខាភិបាល បាន​ប្រារព្ធ​អបអរសាទរ​ទិវា​ឆ្មប​ជាតិ ក្នុង​ថ្ងៃទី​២​ឧសភា ឆ្នាំ​២០១៩​។

 
​ក្រសួងសុខាភិបាល បានជ្រើសរើស​យក​ប្រធានបទ​នេះ ដើម្បី​បញ្ជាក់​អំពី​តួនាទី​សំខាន់​របស់​ឆ្មប​ក្នុង​ការធានា​ឲ្យ​ស្រី្ត និង​ទារក​ទើបនឹង​កើត អាចមាន​មាតុភាព និង​សម្រាលកូន​ដោយ​សុខ​សុ​វត្តិភាព​។ ក្រសួងសុខាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​គោលបំណង​សំខាន់​ក្នុង​ទិវា​ឆ្មប​ឆ្នាំនេះ គឺ​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ឆ្មប ដែល​ធ្វើ​ឲ្យ​សិទ្ធិ​ស្ត្រី​ប្រសើរឡើង​ក្នុង​ថែទាំ​សុភាព​។ ផ្ដល់​ចំណេះដឹង​ពី​ការទទួលខុសត្រូវ​រប​ស់​ឆ្មប​ក្នុងនាម​ជា​អ្នកការពារ​សិទ្ធិ​ស្រី្ត​។ កា​រលើ​កម្ពស់​ភាពស្មើគ្នា​នៃ​សិទ្ធិ និង​ឱកាស​សម្រាប់​ឆ្មប​គ្រប់រូប និង​ការចែករំលែក​ចំណេះដឹង​គ្នា​»​។ 
 
​ឆ្លងទន្លេ គឺជា​ឃ្លា​ដែល​ប្រជាជន​ខ្មែរ​ប្រើ ដើម្បី​ពណ៌នា​ការផ្ដល់​កំណើត​ដល់​ទារក ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​នៅពេល​ផ្ដល់កំណើត​។ សិទ្ធិ​រស់រានមានជីវិត គឺជា​សិទ្ធិមនុស្ស​។ ឆ្មប​ជា អ្នកធានា​ឲ្យ​ស្រី្ត និង​ទារ​កមាន​សុ​វត្តិភាព​។  នេះ​ជាការ​លើកឡើង​របស់​ក្រសួងសុខាភិបាល ដែល​ចាត់ទុកថា ឆ្មប​គឺជា​អ្នកការពារ​សិទ្ធិ​ស្ត្រី​។ ក្រសួងសុខាភិបាល​បានបញ្ជាក់​បន្ថែមថា ឆ្មប​ក៏​ដើរតួ​សំខាន់​ក្នុងការ​ធានាថា​កុមារ​អាចមាន​សុខភាព​ល្អ​ពេញ​មួយ​ជី​វីត​ផងដែរ​។ 
 
«​ឆ្មប​ជា​អ្នក​ថែទាំ​ប្រកបដោយ​គុណភាព ដោយ​មិន​គិតពី​អត្តសញ្ញាណ​របស់​អ្នកជំងឺ ឬ​ឋានៈ​សង្គម​។ ឆ្មប​បាន​កាត់បន្ថយ​អត្រា​មរណៈ​មាតា និង​ទារ​កនៅ​កម្ពុជា ហើយ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​ទី​៤​និង​ទី​៥»​។​នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​។ 
 
​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០០៨ បានកំណត់​ថ្ងៃទី​៥​ឧសភា ជា​ទិវា​ឆ្មប​ជាតិ ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ឆ្មប និង​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​ក្នុង​ការពារ និង​លើ​កម្ពស់​សុខភាព​៕ 

Tag:
 ភ្នំពេញ​
  ទិវា​ឆ្មប​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com