ជាតិ
ព្រះករុណាព្រះមហាក្សត្រ ថ្វាយព្រះពរព្រះចៅអធិរាជថ្មីជប៉ុន ណារូហ៊ីតុ ព្រះចៅអធិរាជ Naruhito បានបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១២ កាលពីពេលដែលព្រះអង្គនៅជារជ្ជទាយាទ។ រូបថត AFP
× ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យថ្វាយព្រះរាជសារអបអរសារទរថ្វាយ ព្រះករុណា ណារូហ៊ីតុ (NARUHITO) ក្នុងឱកាសដ៏នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាព្រះចៅអធិរាជថ្មី របស់ជប៉ុន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
ក្នុងព្រះរាជសារជាភាសាបារាំង ព្រះករុណា ព្រះមហាក្សត្រ បានបង្ហាញពីព្រះទ័យរីករាយក្នុងព្រះរាជកិច្ចរួមគ្នាជាមួយព្រះចៅអធិរាជ ណារូហ៊ីតុ ដើម្បីពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ។
«ទូលព្រះបង្គំសូមឆ្លៀតយកឱកាសនេះ ដើម្បីសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះចៅអធិរាជ និងរដ្ឋាភិបាលជប៉ុនរបស់ព្រះអង្គក្នុងការរួមចំណែក និងបន្តពង្រឹងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា»។ នេះជាព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា៕
Tag:
ព្រះចៅអធិរាជជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com