ពីនេះ ពីនោះ
សរសេរពាក្យ«កម្មពៀរ» ឬ«កម្មពារ»មួយណាត្រឹមត្រូវ?
×
នៅក្នុងវចនានុក្រមខ្មែរបានពន្យល់ពាក្យពីរដែលមានន័យផ្សេងគ្នា គឺពាក្យ «ពៀរ» និង«ពារ»។ ពន្យល់ដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ពៀរ» មានន័យថា ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ។ ចំណែក«ពារ»មានន័យថា ឃាត់,រារាំង,ទទឹងទាស់។ ក្រោយពីពន្យល់ពាក្យពីរនេះរួចហើយ ច្បាស់ណាស់ថា «កម្មពៀរ» គឺជាពាក្យត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com