ពីនេះ ពីនោះ
សរសេរ​ពាក្យ​«​កម្ម​ពៀរ​» ឬ​«​កម្ម​ពារ​»​មួយណា​ត្រឹមត្រូវ​?
03, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​វចនានុក្រម​ខ្មែរ​បាន​ពន្យល់​ពាក្យ​ពីរ​ដែល​មានន័យ​ផ្សេងគ្នា គឺ​ពាក្យ «​ពៀរ​» និង​«​ពារ​»​។ ពន្យល់​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ពៀរ​» មានន័យថា ចំណង​ចិត្ត​ក្រោធ​ដែល​ចង​ដោយ​ព្យាបាទ​បម្រុង​នឹង​សងសឹក​វិញ​។  ចំណែក​«​ពារ​»​មានន័យថា ឃាត់​,​រារាំង​,​ទទឹង​ទាស់​។ ក្រោយពី​ពន្យល់​ពាក្យ​ពីរ​នេះ​រួចហើយ ច្បាស់​ណាស់​ថា «​កម្ម​ពៀរ​» គឺជា​ពាក្យ​ត្រឹមត្រូវ​៕  
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com