ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មានមិនដល់សោះថា “សណ្ដែកខៀវ” អាចទប់ស្កាត់ជំងឺជាច្រើន សូម្បីមហារីក
× ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ “សណ្ដែកខៀវ” និងឧស្សាហ៍ទទួលទានបង្អែមសណ្ដែកខៀវ ឬទឹកសណ្ដែកខៀវ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា សណ្ដែកនេះអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ថាតើសណ្ដែកខៀវប្រសើរយ៉ាងណាខ្លះទៅ?
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមានដ៏គួរឲ្យភ្ញាក់ផ្អើលនៃការទទួលសណ្ដែកខៀវ ៖
១. ប្រយុទ្ធប្រឆាំងជំងឺមហារីក
“សណ្ដែកខៀវ” ផ្ទុកសម្បូរទៅដោយវីតាមីន C, អាស៊ីតអាមីណូ រួមបញ្ចូលទាំង polyphenols និង oligosaccharides ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលអាចជួយប្រឆាំងទប់ស្កាត់ជំងឺមហារីកគួរឲ្យកត់សម្គាល់។
២. ការពារថ្លើម
ប្រូតេអ៊ីនមិនត្រឹមតែសំខាន់សម្រាប់សាច់ដុំ និងសុខភាពឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ក្នុងការជួយការពារថ្លើមពីការខូចខាតផងដែរ។ ហើយសណ្ដែកខៀវ គឺជាប្រភពដ៏ល្អបំផុតមួយនៃជាតិប្រូតេអ៊ីន។ ដូច្នេះដើម្បីអាចរក្សាបាននូវសុខភាពថ្លើមរឹងមាំជៀសផុតពីបញ្ហាផ្សេង រួមទាំងជំងឺខាន់លឿង ចូរទទួលទានសណ្ដែកខៀវជាប្រចាំ។
៣. ទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២
នោះក៏ព្រោះតែសណ្ដែកខៀវមានផ្ទុកសារធាតុ vitexin និង isovitexin ដែលជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងធ្វើឲ្យអាំងស៊ុយលីនដំណើរកាន់តែមានប្រសិទ្ធភាពអាចទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមបានយ៉ាងប្រសើរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
សណ្ដែកខៀវ ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងកាត់បន្ថយការរលាកក្នុងរាងកាយ និងការពារសរសៃឈាមពីការបំផ្លាញ។ កូឡេស្តេរ៉ូលមិនល្អជាកត្តាចម្បងបំផុតដែលបង្កបញ្ហាស្ទះសរសៃឈាមបេះដូង។ ដូច្នេះការទទួលទានសណ្ដែកខៀវអាចទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឲ្យកត់សម្គាល់៕
ត្រួតពិនិត្យដោយ www.health.com.k
© រក្សាសិទ្ធិដោយ thmeythmey.com