ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុផល​ដែល​អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ច្រើនៗ​
26, Jul 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ជាច្រើន​បានដឹង​រួចមកហើយ​ថា ទឹកក្រូច​ឆ្មារ​អាចជា​ភេសជ្ជៈ​ដំបូង​គេ​សម្រាប់​ពេលវេលា​ពេលព្រឹក​ដោយសារតែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​។


 
​យ៉ាងណាមិញ អត្ថប្រយោជន៍​ធំៗ​ដែល​ទឹកក្រូច​ឆ្មារ​អាច​ផ្តល់​ចំពោះ​សុខភាព​នោះ​មានដូចជា​៖
 
•​ ​បន្ថយ​ការ​ប្រឈម​នឹង​ការបង្ក​រោគ​ដោយសារតែ​វា​ផ្ទុក​ទៅដោយ​វីតាមីន C ក្នុងការ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
•​ ​ពង្រឹង​ដល់​សុខភាព​ស្បែក និង​សម្រស់ ដោយសារតែ​វា​ជួយ​ជំរុញ​ដល់​ការ​ច្រោះ​ជាតិពុល និង​បង្កើន​ការ​សំយោគ​កូ​ឡា​ជែ​ន​ដល់​ស្បែក​
•​ ​បង្កើន​សមត្ថភាព​ក្នុងការ​រំលាយ​អាហារ​កាន់តែ​ល្អ ដោយសារតែ​វា​ជួយ​សម្អាត​ថ្លើម និង​ផ្លូវ​ក្រពះ​ពោះវៀន​បាន​
•​ ​ជួយ​សម្រក​ទម្ងន់​ជាពិសេស​នៅពេល​ញ៉ាំ​វា​ជា​ទឹក​ក្តៅ​ឧណ្ហៗ​ដំបូង​គេ​នៅពេល​ព្រឹក​
•​ ​បន្ថយ​ការ​ប្រឈម​នឹង​គ្រួស​ក្នុង​តម្រងនោម ដោយសារតែ​វា​អាច​បន្ថយ​កម្រិត​អាស៊ីត​របស់​ទឹកនោម​បាន​
•​ ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ដោយសារតែ​វា​មាន​សមត្ថភាព​បញ្ចុះ​សម្ពាធ​ឈាម​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ទឹកក្រូច​ឆ្មារ​៖
 
•​ ​កំពុង​តែមាន​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ ឬ​ភើ​ជា​ញឹកញាប់​
•​ ​មាន​ដំបៅ​ពងបែក​ធ្ងន់ធ្ងរ​ក្នុង​មាត់​ស្រាប់​
•​ ​មាន​បញ្ហា​ស្រាវ​ធ្មេញ​
•​ ​កំពុងតែ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ 
 
​ដោយសារតែ​ហេតុផល​ខាងលើ​នេះហើយ យក​ល្អ​អ្នក​គួរតែ​ញ៉ាំ​ទឹកក្រូច​ឆ្មារ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ ព្រោះ​កម្រិត​ប៉ុណ្ណេះ​អាច​រក្សាសុខ​ភា​ពរាងកា​យ និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ហើយ​។ ជាមួយគ្នានេះដែរ យក​ល្អ​គួរតែ​សម្គាល់ថា វា​មិនមែនជា​រឿង​ល្អ​ដែល​ត្រូវ​ការពឹង​លើទឹក​ក្រូចឆ្មារ​ដើម្បី​ព្យាបាល​ជំងឺ​ទេ ជាពិសេស​នៅពេល​មានការ​អនុញ្ញាតិ​ពី​គ្រូពេទ្យ​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.k

© រក្សាសិទ្ធិដោយ thmeythmey.com