អត្ថបទពាណិជ្ជកម្ម
កូនសិស្សលោកម្នាក់ មានសំណាងឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
× ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃកុមារាម្នាក់ឈ្មោះ ឆោម សង្ឃ អាយុ ១១ ឆ្នាំ បច្ចុប្បន្នកំពុងរៀនសូត្រ និងស្នាក់នៅ ជាមួយព្រះចៅអធិការ វត្តពោធិ៍ជ័យរអាងក្រោម ស្ថិតនៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់ទីវត្តអារាមដែលកុមារា ឆោម សង្ឃ កំពុងស្នាក់នៅ រូបគេបានរៀបរាប់ថា សព្វថ្ងៃរូបគេកំពុងស្នាក់នៅ និងរៀនសូត្រជាមួយព្រះគ្រូចៅអធិការវត្តពោធិ៍ជ័យរអាងក្រោម ដែលមានព្រះនាម ជុំ តន។ បើតាមកុមារារូបនេះ ការឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពេលនេះ គឺជាជោគវាសនា និងជារឿងចៃដន្យបំផុត ដោយសារតែភេសជ្ជៈ ខារ៉ាបាវ មួយកំប៉ុងដែលមានរង្វាន់នេះ ព្រះចៅអធិការ បានចែកឱ្យប្អូនទទួលទាន លុះពេលគាស់ ក៏ឃើញមានរង្វាន់តែម្ដង។
ព្រះចៅអធិការវត្តពោធិ៍ជ័យ រអាងក្រោម ព្រះនាម ជុំ តន ព្រះជន្ម ៧៣ ព្រះរស្សា បានមានសង្ឃដីកាបញ្ជាក់ថា៖«កុមារា ឆោម សង្ឃ ត្រូវបានម្តាយយកមកសុំឱ្យស្នាក់នៅវត្ត តាំងពីអាយុ៦ឆ្នាំម្ល៉េះ ហើយព្រះអង្គក៏បានបង្ហាត់បង្រៀន នៅក្នុងវត្តរហូតដល់ពេលបច្ចុប្បន្ននេះ»។ ព្រអង្គមានសង្ឃដីកាទៀតថា៖«ចំពោះភេសជ្ជៈដែលមានរង្វាន់ទឹកប្រាក់១០០លានរៀលនេះ គឺជាតេយ្យវត្ថុ ដែលពុទ្ធបរិស័ទ បានយកមកប្រគេនព្រះអង្គ កាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ កាលពីពេលកន្លងទៅ ហើយក្រោយមកព្រះអង្គក៏ចែកចាយបន្តទៅឱ្យកុមារា ឆោម សង្ឃ ទទួលទាន លុះពេលគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះ ព្រះអង្គក៏យកទៅរក្សាទុក និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង»។
ដោយឡែកចំនួនទឹកប្រាក់ ១០០លានរៀល ដែលក្រុមហ៊ុនបានប្រគល់ជូននាពេលនេះ កុមារា ឆោម សង្ឃ បានសម្រេចយកមួយចំនួនទិញម៉ូតូមួយគ្រឿងឱ្យបងស្រីបង្កើតរបស់ខ្លួន និងទុកមួយចំនួនធំ សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួនទៅថ្ងៃអនាគត ដោយមានព្រះគ្រូចៅអធិកាវត្តជាអ្នកទុកដាក់ និងថែរក្សានៅក្នុងធនាគារឯកជនមួយ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០រង្វាន់,ម៉ូតូ HONDA Dream ចំនួន៦០រង្វាន់,ទូរស័ព្ទដៃ iPhone ចំនួន៦០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com