អត្ថបទពាណិជ្ជកម្ម
ជប់លៀង​ជុំ​មិត្ត​ចាស់ៗ ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ចែកគ្នា​ស្មើ
03, May 2019 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​បាត់ដំបង​៖​ការជជែក​គ្នា​ពី​ការ​ឈ្នះ​រង្វាន់​ធំ ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា តើ​ត្រូវ​ចែកគ្នា​យ៉ាង ដូចម្តេច ក្លាយទៅជា​រឿង​សាមញ្ញ​ទៅហើយ មុនពេល​ចាប់ផ្តើម​គាស់​កំប៉ុង​ស្រា​បៀ​នេះ ដើម្បី ជល់​កែវ​ជាមួយគ្នា រាល់ពេល​ជួបជុំគ្នា ដោយសារ​ស្រា​បៀ​កម្ពុជា​សម្បូរ​រង្វាន់​ច្រើន​កន្លងមក​។
 
​ហើយ​រឿង​មួយ​ថ្មីៗ ដែល​គួរ​ឲ្យ​សរសើរ​នោះ គឺ​មិត្តភាព​មួយ​ដែល​មិនមាន​ភាព​លោភលន់ តែ​ចែករំលែក​គ្នា បាន​យ៉ាង​ស្មើភាព​ជាទីបំផុត ក្នុងចំនោម​អ្នក​ទាំង ៧​នាក់ នៅ​ស្រុក​សំឡូត ខេត្ត បាត់ដំបង​។  លោក ណាវ ឃីម ដែលជា​តំណាង​អ្នកឈ្នះ​រង្វាន់ បាន​ប្រាប់ថា មុន​ចូលឆ្នាំ​ខ្មែរ ប្អូនប្រុស​របស់លោក ដែល​មកពី​ស្រុកថៃ បានមក​លេង​លោក និង​ក្រុមគ្រួសារ​នៅ​ចំការ​។ ក្នុងឱកាស​នោះ ក៏មាន​ការជួបជុំ និង​បាន​ហៅ​មិត្តភក្តិ​ចាស់ៗ មក​ជុំគ្នា ជប់លៀង​ចូលឆ្នាំ​ព្រមទាំង​បាន​ទិញ​ស្រា​បៀ​កម្ពុជា​កន្លះ​កេស ចេញ​លុយ​ស្មើគ្នា​។ «​មុន​ចាប់ផ្តើម​កម្មវិធី យើង​ក៏​និយាយ​គ្នា​មុន​ថា បើ​ឈ្នះ​រង្វាន់​ធំ ៤០​លាន​រៀល យើង​ចែក​រង្វាន់​ស្មើគ្នា​។ និយាយ​លក្ខណៈ​លេង តែ​ដឹងអី​ស្រាប់តែ​ខ្ញុំ​គាស់​ទៅ​កំប៉ុង​ទី​២ ឃើញ​រង្វាន់ ៤០​លាន​រៀល លើ​ក្រវិល​កំប៉ុង​។ ខ្ញុំ​ក៏​ប្រាប់​ទៅ​ពួកគេ ពួកគេ​ក៏​អត់​ជឿ​ដែរ ដល់​តែ​បង្ហាញ​ក្រវិល​កំប៉ុង​ឲ្យ​ពួកគេ​ម្នាក់ៗ​មើល បាននាំគ្នា​ស្រែក​ហ៊ោ​ពេញ​ហ្នឹង​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ណាវ ឃីម​។​
 
​លោក​បន្តទៀតថា​៖«​មកដល់​ឥឡូវនេះ ពួកយើង​ទទួលបាន​រង្វាន់​៤០​លាន​រៀល​នេះ ពី​ក្រុមហ៊ុន ហើយ​បាន​ចែកគ្នា​ម្នាក់​ស្មើៗ​គ្នា តែ​ខ្ញុំ​ទទួលបាន​ច្រើនជាងគេ ដោយសារ​លោក​ជា​អ្នកធ្វើដំណើរ មក​បើក​រង្វាន់​ពី​ក្រុមហ៊ុន​ផ្ទាល់​»​។ 
 
​សូមបញ្ជាក់ថា បើ​លោក​អ្នកឈ្នះ​រង្វាន់​ធំ​បន្ទាប់ សូម​ទូរ​សព្ទ​មកកាន់​ទូរស័ព្ទ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បី​ធ្វើ​ការបើក​រង្វាន់​ឲ្យ​បាន​លឿន​ជាទីបំផុត​៕
 
​សូម​ពិសារ​ដោយ​ការទទួលខុសត្រូវ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com