អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាម​សុង ផ្លាស់ប្តូរ​ការ​វេច​ខ្ចប់ និង​ផ្នែក​ជាច្រើន​លើ​គ្រប់​ផលិតផល ដើម្បី​ជួយ​ការពារ បរិស្ថាន
03, May 2019 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩៖  ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​បរិស្ថាន និង​ការពារ​សុខភាព​អ្នកប្រើប្រាស់​ទាំងអស់ នៅ​ទូទាំង​ពិភពលោក ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស សាម​សុង បាន​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក នៅក្នុង​ការ​វេច​ខ្ចប់​ផលិតផល​របស់ខ្លួន ក៏ដូចជា​កាត់បន្ថយ​នៅ​ផ្នែក​ផ្សេងទៀត​ដែរ​។ ជាក់ស្តែង​ស្ទើរតែ​គ្រប់ផ្នែក នៃ​គ្រឿងក្នុង​ប្រអប់​របស់​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 ផ្ទាល់​គឺជា​វត្ថុធាតុដើម ដែល​បានមកពី​ការកែច្នៃ​សំណល់​ប្លា​ស្ទិ​ក​ទាំងអស់​។​
 
​ជាការ​កត់សម្គាល់ ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០១៩​នេះ គ្រប់​ផលិតផល និង​ឧបករណ៍​បន្ទាប់បន្សំរ​បស់ សាម​សុង ទាំងអស់​ដូចជា ស្មា​ត​ហ្វូ​ន ឆ្នាំង​សាក ថេប​ប្លែ​ត (Tablets) និង​ប្លា​ស្ទិ​ក​ស្រោប​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំងអស់ នឹងត្រូវ​ជំនួស​ដោយ​ការប្រើប្រាស់​វត្ថុធាតុដើម ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ផែនដី​ឡើយ​។​
 
 
​ជាមួយនឹង​ការប្តេជ្ញាចិត្ត ក៏ដូចជា​គោលការណ៍​កា​រពារ​បរិស្ថាន​នេះ ក្រុមហ៊ុន សាម​សុង នឹង​ប្រើប្រាស់​ឡើងវិញ នូវ​សំណល់​ប្លា​ស្ទិ​ក​ចំនួន 500,000 តោន ត្រឹម​ឆ្នាំ 2030 និង​ប្រមូល​ផលិតផល ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល ប្រមាណ​ជាង 7.5 លាន​តោន ដើម្បី​យកមក​ផលិត និង​ប្រើប្រាស់​ឡើងវិញ​។​


 
​ទាំងអស់​នេះហើយ គឺជា​ចំណុច​ដ៏​ពិសេស​បំផុត ដែល​ធ្វើឱ្យ​គ្រប់​ផលិតផល​របស់ សាម​សុង ទទួលបាន​ការកោតសរសើ​រ និង​ស្រឡាញ់​គាំទ្រ​ច្រើន ជុំវិញ​ពិភពលោក ដោយ​ក្រុមហ៊ុន​មិន​គ្រាន់តែ​ផ្តោតលើ​គុណភាព និង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ប៉ុណ្ណោះ​នោះទេ តែ​ក្រុមហ៊ុន​ថែមទាំង​គិតគូរ ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​របស់ខ្លួន​ទាំងអស់ ក៏ដូចជា​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​កិច្ចការពារបរិស្ថាន​ផងដែរ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com