អត្ថបទពាណិជ្ជកម្ម
Vivo Y93 មាន​វត្តមាន និង​ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ហើយ
03, May 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​សប្ដាហ៍​មុននេះ  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានប្រកាស​ការត្រៀម​បង្ហាញ វត្តមាន​សមាជិក​ថ្មី​របស់ខ្លួន នោះ​គឺ​ការមកដល់​នៃ​ជំនាន់​ថ្មី​ចុងក្រោយ នៃ​ត្រកូល Y ម៉ូ​ឌែ​ល vivo Y93​។ ហើយ ចាប់ពី​ថ្ងៃទី​៣ ខែឧសភា​នេះ តទៅ​នេះ ស្មា​ត​ហ្វូ​ន vivo Y93 មាន​វត្តមាន​លក់​នៅលើ​ទីផ្សារ​ហើយ ជាមួយនឹង​កញ្ចប់​តម្លៃ $169 តែប៉ុណ្ណោះ​។
 
​និយាយ​អំពី​រចនាបទ​ផ្នែក​រូបរាង​វិញ គឺមាន​លក្ខណៈ​ដូច​ទៅនឹង Y91&Y91i ដែរ ដោយ​ត្រូវ​បានបង្ហាញ​មកជា​មួយ នូវ​ជម្រើស​ពណ៌​ចំនួន ២ គឺ ពណ៌ Starry black និង​ពណ៌ Ocean Blu ដែលជា​ពណ៌​កំពុងតែ​មានការ​ពេញនិយម សម្រាប់​មិត្តៗ​យុវវ័យ​។  


 
​ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ vivo Y93:
 
-​ ​មាន​រូបរាង​បែប Classic មិនឆាប់​ស៊ាំ​ភ្នែក​។​
-​ ​មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់ទឹក ទំហំ 6.22 អ៊ី​ញ ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន ក្នុង​កម្រិត HD+ លាតសន្ធឹង​ប្រមាណ 88.6% នៃ​ផ្ទៃ​ខាងមុខ និង​មាន​ដង់ស៊ីតេ​អេក្រង់ 271 ppi​។​
-​ ​ដំណើរការ​ដោយ Android 8.1 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 4.5​។​
-​ ​មាន CPU Octa-Cores, GPU Adreno 505 និង​មាន Chipset ប្រភេទ Snapdragon 439​។​
-​ ​ដំណើរការ​ស៊ីម​កាត​បាន​ពីរ + ទ្រទ្រង់ 4G​។​
-​ ​មាន​រ៉េ​ម​ទំហំ 3GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 32GB + ថែម​ក្រៅ​បាន 256GB​។​
-​ ​កាមេរ៉ា​ក្រោយ 2 គ្រាប់ (13MP + 2MP) និង​កាមេរ៉ា​មុខ​ទំហំ 8MP​។​
-​ ​ប្រព័ន្ធ​សុវត្ថិភាព​: ស្កេ​ន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ + ស្កេ​ន​មុខ​។​
-​ ​ថ្ម​: 4030 mAh​។​


 
​ដូចនេះ​សម្រាប់​ប្រិយមិត្ត​របស់ vivo ដែលមាន​ចំណាប់អារម្មណ៍​លើ Y93 នេះ លោកអ្នក​អាច​ទៅ​ជាវ​បាន​ហើយ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com