បញ្ជូនមន្រ្តីមហាផ្ទៃស័ក្តិ៤កន្លះ ទៅតុលាការ ក្រោយបាញ់ឡានគេអស់៥គ្រាប់
ជាតិ
សង្គមជាតិ
បញ្ជូនមន្រ្តីមហាផ្ទៃស័ក្តិ៤កន្លះ ទៅតុលាការ ក្រោយបាញ់ឡានគេអស់៥គ្រាប់
03, May 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងសមត្ថកិច្ច កំពុងរៀបចំនីតិវិធីបញ្ជូនលោក ដួង ណាគ្រី អនុប្រធាននាយករដ្ឋានព្រហ្មទណ្ឌ ដែលមានឋានន្តរស័ក្តិជាវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនិងចាត់ការតាមផ្លូវច្បាប់។



កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោក ដួង ណាគ្រី បានដកកាំភ្លើបាញ់៥គ្រាប់ទៅលើរថយន្តរបស់អ្នកដទៃ នៅតាមបណ្តោយផ្លូវ៣៦៣ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (មុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ)។

លោក ឆាយ គឹមខឿន អះអាងថា លោក ដួង ណាគ្រី ត្រូវបានបញ្ជូនចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា «រៀបចំរួច យើងបញ្ជូនទៅតុលាការហើយ មិនទុកយូរទេ បើមិនល្ងាចថ្ងៃហ្នឹង គឺព្រឹកថ្ងៃស្អែក»៕

អត្ថបទទាក់ទង

Tag:
 តុលាការ
  ដួង ណាគ្រី
© រក្សាសិទ្ធិដោយ thmeythmey.com