អត្ថបទពាណិជ្ជកម្ម
អស់​កង្វល់​ទៀតហើយ មានតែ Pickup មួយ​នេះ អ្នក​ចង់​ទៅណា​ក៏បាន​
03, May 2019 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ យើង​សង្កេតឃើញថា​នៅក្នុង​ប្រទេស​កម្ពុជា តម្រូវការ​រថយន្ត Pickup កំពុង​ទទួលបាន​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សម្គាល់​។ ដោយឡែក​នៅ​សហរដ្ឋអាមេរិក​ឯណោះ​វិញ រថយន្ត Pickup កំពុង​លក់ដាច់​បំផុត និង​បាន​ទាញយក​ចំណែក​ទីផ្សារ​មួយចំនួន ពី​ទីផ្សារ​រថយន្ត​ប្រណីត​នៅក្នុង​ប្រទេស ហើយ​បាន​ក្លាយទៅជា​ជម្រើស​រថយន្ត​មួយ សម្រាប់​តារា​ល្បីៗ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។​
 
​ក្នុងពេលដែល​អាជីវកម្ម​របស់​អ្នក មាន​តម្រូវការ​ក្នុង​ការដឹក​សណ្ដោង​ធ្ងន់ៗ និង​បើកបរ​នៅលើ​ផ្លូវ​មាន​ឧបសគ្គ​ច្រើន​ជាដើម រថយន្ត Ford Ranger បាន​វិវត្តន៍​ខ្លួន ទៅជា​រថយន្ត​ទំនើប​ទាន់សម័យ ដែល​អាច​ផ្ដល់ជូន​លោកអ្នក ទាំង​ផាសុកភាព និង​បច្ចេកវិទ្យា​ទំនើប ដូច​ទៅនឹង​រថយន្ត​គ្រួសារ​ដទៃទៀត​ដែរ​។ ប៉ុន្តែ វា​បាន​បន្ថែម​ជាមួយនឹង​មុខងារ​ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger ក្លាយទៅជា​រថយន្ត​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​គ្រប់​តម្រូវការ ដូចជា​ការដឹក​សណ្ដោង ការធ្វើ​អាជីវកម្ម ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​តម្រូវការ​ផ្សេងៗ​ទៀត​។ មិន​ថា​សម្រាប់​ប្រកប​អាជីវកម្ម ឬ​ដំណើរ​កម្សាន្ត​នោះទេ រថយន្ត Pickup មួយ​នេះ​អាច​ផ្ដល់​ឲ្យ​អ្នក​គ្រប់យ៉ាង​ដែល​អ្នកត្រូវការ​។​


 
​លោក Gary Boes ប្រធាន​ផ្នែក​ផលិតផល​សហគ្រាស និង​រថយន្ត Trucks ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖«​យើង​បានឃើញ​និន្នាការ​ដូចគ្នា កើតឡើង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​អតិថិជន​របស់ Ford ពេញចិត្ត​នូវ​ភាពល្អ​ឥតខ្ចោះ និង​សមត្ថភាព​របស់ Ford Ranger ដែលជា​រថយន្ត​សម្រាប់​ធ្វើការ និង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ដែល​ពោរពេញ​ទៅដោយ​ភាព​ធន់​រឹងមាំ និង​ទាន់សម័យ​»​។ 
 
​នេះ​គឺជា​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger គឺជា​រថយន្ត​ដ៏​ល្អឥតខ្ចោះ​អាច​សម្រប​ទៅតាម​គ្រប់​តម្រូវការ​រ​បស់​អ្នក​៖

​ផ្ដល់​ភាពរឹងមាំ​ពេលដែល​អ្នកត្រូវការ​
 
​ជាមួយនឹង​សមត្ថភាព នៃ​ការដឹក​បាន​រហូតដល់ 1.3 តោន និង​សណ្ដោង​បាន 3,500 kg អ្នក​អាច​ដឹក​ម៉ាស៊ីន​ក៏បាន ឬ​ដឹក​របស់​ធ្ងន់ៗ ដូចជា​ឧបករណ៍​បោះជំរំ​ជាដើម​។ ដោយសារ​ទ្វារ​ខាងក្រោយ​របស់ Ford Ranger បាន​បំពាក់​ដោយ​បូម ធ្វើ​ឲ្យ​ការលើកដាក់​អីវ៉ាន់​ផ្នែក​ខាងក្រោយ លែង​លំបាក​ទៀតហើយ​។​


  
 
​កាន់តែ​ងាយស្រួល ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង ពេល​ឡើង​ចំណោត ដែល​ធ្វើ​ឲ្យ​ការឡើង​ចំណោត កាន់​តែមាន​សុវត្ថិភាព មិន​ខ្លាច​រអិល​ថយក្រោយ មក​ប៉ះ​រថយន្ត ឬ​ឧបសគ្គ​នៅ​ខាងក្រោយ​។ 


 

​ទំនើប និង​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​

​ពេល​លោកអ្នក​ត្រូវការ​រថយន្ត​ដែល​អាច​បើក​កាត់​ខ្សាច់ ទឹក និង​សម្រាប់​បើកបរ​ក្នុង​ក្រុង Ford Ranger អាច​ផ្ដល់​ឲ្យ​អ្នក​គ្រប់យ៉ាង ទាំង​រូបរាង និង​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​រថយន្ត​តែមួយ​។​




 
Ford Ranger មិន​ត្រឹម​តែមាន​ផ្នែក​ខាងក្រៅ​រចនា​យ៉ាង​ស្រស់ស្អាត​នោះទេ រថយន្ត​នេះ ក៏បាន​ភា្ជ​ប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ផងដែរ ដូចជា​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី ដែល​អាច​បញ្ជា​ដោយ​សំឡេង ទៅលើ​ការហៅ​ចេញ ការ​ស្ដាប់​តន្ត្រី និង​ការកម្សាន្ត​ផ្សេងៗ ការប្រើ​GPS ដើម្បី​ស្វែង​ទីតាំង​ណាមួយ​ជាដើម ដោយ​ពុំ​ចាំបាច់​ដក​ដៃ​ចេញពី​ចង្កូត ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុងបើក​បរ​។ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ឬ​ការប៉ះទង្គិច​នៅលើ​ផ្លូវ Ford Ranger បាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ ដោយ​ស្វ័យប្រវត្តិ (Pre-Collision Assist With Pedestrian Detection and Autonomous Emergency Braking)​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាងមុខ ដើម្បី​ចាប់​ឧបសគ្គ​ដូចជា​រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង កំពុង​ឆ្លងផ្លូវ​ខាងមុខ បន្ទាប់មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត នឹង​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ​។​


 
​ដូចនេះ​រថយន្ត Ford Ranger គឺជា​ជម្រើស​រថយន្ត​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក មិន​ថា​សម្រាប់​ប្រកប​អាជីវកម្ម ធ្វើ​ចំការ ឬ​សម្រាប់​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ព្រោះ​រថយន្ត​នេះ បំពាក់​ទៅដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែល​អាច​បត់បែន​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com