អត្ថបទពាណិជ្ជកម្ម
ស្វិតស្វាញ​ខ្លាំងណាស់ ការចាប់​រង្វាន់​ប្រូ​ម៉ូ​សិន Huawei លើក​ទី​៥​នេះ​
03, May 2019 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣ ឧសភា ឆ្នាំ​២០១៩៖ ប្រូ​ម៉ូ​សិន​ទិញ Huawei អេ 7 ឈ្នះ Mazda 2 បាន​ឈានចូល​មកដល់​ការចាប់​រង្វាន់​លើក​ទី ៥ ហើយ ដែល​កម្មវិធី​ផ្សាយ​ផ្ទាល់​បានរៀបចំ​ឡើង​នៅ Mazda Showroom មុនី​វង្ស និង​ផ្សាយ​ផ្ទាល់​លើ Facebook page Huawei Mobile និង MYTV​។ ការចាប់​រង្វាន់​លើក​នេះ ពិត​ជាមាន​ភាពស្វិតស្វាញ​ខ្លាំង​មែនទែន ដោយសារតែ​អតិថិជន​មានសំណាង​ជាច្រើន ខន​ខានមិនបាន​លើក​ទូរ​សព្ទ​ក្រុមហ៊ុន​នៅពេល​កំពុង​ផ្សាយ​ផ្ទាល់​។ ដូច្នេះ​បន្ទាប់ពី​ក្រុមហ៊ុន​ទំនាក់ទំនង​ទៅ​៣​ដង មិន​លើក​ទូរ​សព្ទ ក្រុមហ៊ុន​នឹង​ចាប់​ម្តងទៀត រហូត​មាន​អ្នកឈ្នះ​ដែល​អាច​ទំនាក់ទំនង​បាន​។​
 
​សំណាង​អី​ក៏​សំណាង​យ៉ាងនេះ​! អ្នកឈ្នះ​ម៉ូតូ Zoomer X 1 រង្វាន់ គឺ​ឈ្មោះ ម៉ា​ឡូត ទិញ Huawei អេ 5s ពី​ហាង បូ​នី​ន​។ រីឯ​អ្នកឈ្នះ​Smart TV 43 អ៊ី​ញ មួយ​រង្វាន់ បាន​ទៅលើ ឈ្មោះ សន សុម​នះ ទិញ Huawei P30 Lite ពី​ហាង Aryne​។ នេះ​គឺជា​លើកទីមួយ​ហើយ ដែល​អតិថិជន P30 Lite បានឈ្នះ​រង្វាន់​ពី​ប្រូ​ម៉ូ​សិន​នេះ​ផងដែរ​។ អ្នកឈ្នះ​Smart TV 43 អ៊ី​ញ មួយ​រង្វាន់​ទៀត គឺ​ឈ្មោះ សន់​តឿ ទិញ Huawei អេ 7 ពី​ហាង Chivorn​។ អ្នកឈ្នះ​ទាំងបី​រូប ក្នុង​ការចាប់​រង្វាន់​លើក​នេះ សុទ្ធតែជា​អតិថិជន ដែល​ប្រើ​ម៉ូ​ដែល​ផ្សេងៗ​គ្នា ហើយ​ពួកគាត់ ស្ទើរតែ​មិន​ជឿថា ខ្លួន​អាចមាន​សំណាង​ឈ្នះ​រង្វាន់​ទាំងអស់នេះ ពី​ក្រុមហ៊ុន Huawei​។ សំណាង នរណា​ទៅ​មើលឃើញ ទិញ​ទូរ​សព្ទ​តម្លៃ​តែ​ជាង 100$ សោះ អាច​ឈ្នះ​រង្វាន់​សុទ្ធតែ​ម៉ូតូ​ផង និង​ទួ​រទស្ស​ន៍​ផង​។​


 
​ក្រៅពីនេះ អតិថិជន​ដែល​បានឈ្នះ​ក្នុង​ការចាប់​រង្វាន់​លើក​ទី​៤ ក្រុមហ៊ុន​ក៏បាន​ប្រគល់​រង្វាន់ ដល់​ហាង​ទូរ​សព្ទ ដែល​ពួកគាត់​បាន​ទិញ នៅ​ខេត្តកំពង់ឆ្នាំង និង​សំណេះសំណាល​ជាមួយ​គាត់​ផងដែរ​។ អតិថិជន ជីន ទិញ បានឈ្នះ​រង្វាន់​ម៉ូតូ Zoomer X 1 រង្វាន និង​ឈ្មោះ ហេង សីហា បានឈ្នះ Smart TV 43 អ៊ី​ញ មួយ​រង្វាន់ ពួកគាត់​ទាំងពីរ​នាក់ សុទ្ធតែ​បាន​ទិញ​ស្មា​ត​ហ្វូ​ន Huawei ពី​ហាង ទី​សារិទ្ធ 2​។ ពួកគាត់​ញញឹម​បិទមាត់​មិន​ជិត​តែម្តង នៅពេល​ក្រុមហ៊ុន​ដឹក​រង្វាន់ ដល់​ហាង​ទូរ​សព្ទ​ដែល​ពួកគាត់​ទិញ​បែបនេះ​។ ម្ចាស់​ហាង​វិញ​ក៏​សប្បាយចិត្ត មិន​ចាញ់​អ្នកឈ្នះ​ប៉ុន្មាន​ដែរ ពីព្រោះ​មាន​អតិថិជន​របស់គាត់ ដល់​ទៅ​ពីររូប ឈ្នះ​ផ្ទួនៗ​បែបនេះ​។​


 
​ចង់​មានសំណាង​ដូច​ពូក​គាត់​អត់​? ងាយៗ​! គ្រាន់តែ​ទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ​5s ឫ P30 Lite ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ឈ្មោះ លេខ​ទូរ​សព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យកទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ អ្នកនឹង​មានឱកាស​ចូល​រួម​ការចាប់​រង្វាន់​។ ការចាប់​ឆ្នោត នៅសល់​៤​លើក​ទៀត ដូច្នេះ​អតិថិជន​មិនទាន់​មានសំណាង​ឈ្នះ​រង្វាន់ សូមកុំ​អស់សង្ឃឹម​អី​។​


 
​ចំណែក​ការចាប់​រង្វាន់​ធំ​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៨ ខែកក្កដា ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 Concert និង Facebook Page ផ្លូវការ របស់ Huawei Mobile, Mazda Cambodia និង MYTV​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន Huawei អេ 7 មានតម្លៃ​ត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3​តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339​។ អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​! 


 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
 
Facebook: Huawei Mobile 
Youtube Channel: https://bit.ly/2wTMMJL
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 adcom
© រក្សាសិទ្ធិដោយ thmeythmey.com