ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ ជា​កិត្តិយស​សម្រាប់​ខ្ញុំ ដែល​ត្រូវ​ជាប់ទោស​ច្រើន​ឆ្នាំ​បែបនេះ​
03, May 2019 , 5:27 pm        
រូបភាព
អ្នកគាំទ្រទៅទទួលលោក សម រង្ស៊ី ពេលមកពីបារាំង កាលពីអំឡុងឆ្នាំ២០១៤ (រូបពី AFP)
អ្នកគាំទ្រទៅទទួលលោក សម រង្ស៊ី ពេលមកពីបារាំង កាលពីអំឡុងឆ្នាំ២០១៤ (រូបពី AFP)
ដោយ: ថ្មីៗ
​ក្រោយ​តុលាការ​ភ្នំពេញ ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ​បន្ថែមទៀត ពីបទ​ញុះញង់​កងទ័ព​និង​បទ​ប្រមាថ​ព្រះមហាក្សត្រ លោក សម រង្ស៊ី ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមតែ​មិន​ខ្វាយខ្វល់​ទេ តែ​ហាក់ដូចជា​សប្បាយចិត្ត​ថែមទៀត​។ 


 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឆ្លើយតប​នឹង​ការកាត់ទោស​នេះ យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ខ្ញុំ ជា​កិត្តិយស​វិញ​ទេ ដែល​ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​បែបនេះ ដោយសារ​ខ្ញុំ គ្រាន់តែ​ធ្វើ​សកម្មភាព​នយោបាយ ដោយ​សន្តិវិធី​។ នេះ​បង្ហាញថា​ខ្ញុំ កំពុងតែ​ធ្វើ​ត្រូវ​ហើយ ដោយ​ខិតខំ​ទាមទារ​សេរីភាព ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​»​។​
 
​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស បាន​រង​បទ​ចោទ​ញុះញង់​យោធា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ និង​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ កាល​អំ​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨​។
 
​តុលាការ​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ទាំងពីរ​នេះ ទៅ​ជំនុំជម្រះ​ក្នុងពេល​ជាមួយគ្នា នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ហើយ​បានប្រកាស​សាលក្រម នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​នេះ​វិញ​។​
 
​លោក សម រង្ស៊ី បាន​រង​បណ្តឹង​ជាង​១០​ហើយ ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕
 
 

Tag:
 សម រង្ស៊ី​
  តុលាការ​
  ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com