កីឡាអន្តរជាតិ
អន្តរជាតិ
Man City ទម្លាក់ Man Utd ដើម្បី​ក្លាយជា​ក្លិប​ថ្លៃ​ជាងគេ​នៅ Premier League
03, May 2019 , 5:59 pm        
រូបភាព
​ក្លិប Manchester City បាន​វ៉ា​ដាច់​ក្លិប Manchester United ដើម្បី​ក្លាយជា​ក្លិប​កីឡាបាល់ទាត់​មានតម្លៃ​បំផុត​ក្នុង​ក្របខណ្ឌ Premier League​។ នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​ចុងក្រោយ​របស់ (Football Finance) ដែល​វាយតម្លៃ​លើ​តម្លៃ​ក្លិប​ទាំង​២០​នៅ​រដូវ​កាល​មុន ២០១៧-១៨​។​


 
​ក្លិប​មេឃ​ខៀវ​មានតម្លៃ ២,៣៦៤​ពាន់​លាន​ផោន (៣,០៧​លាន​ដុល្លារ​អាមេរិក​) ដែល​កើន​ចំនួន​៥០០​លាន​ដុល្លារ ខណៈ Man Utd មាន​តំលៃ ២,០៨៧​ពាន់​លាន​ផោន (២,៧១​ពាន់​លាន​ដុល្លារ​អាមេរិក​) ធ្លាក់ចុះ​តម្លៃ​ចំនួន ៤៨៨​លាន​ដុល្លារ ។ ការធ្លាក់​តម្លៃ​របស់​ក្រុម​បិសាច​ក្រហម​ត្រូវបាន​គេ​មើលឃើញថា​បណ្តាលមកពី​ប្រាក់ខែ​របស់​កីឡាករ​ខ្ពស់ តែ​ប្រាក់ចំណេញ​ទាប​។​


 
Tottenham Hotspur ឈរ​នៅ​លេខ​រៀង​ទី​៣ (២,៣៩​ពាន់​លាន​ដុល្លារ​) Liverpool ទី​៤ (២,១០​ពាន់​លាន​ដុល្លារ​) Chelsea (២,១០​ពាន់​លាន​ដុល្លារ​) ដែល​សុទ្ធតែ​កើនឡើង​តម្លៃ ខណៈ Arsenal ធ្លាក់​សល់​ត្រឹម ១,៧៨​ពាន់​លាន​ដុល្លារ ដោយសារ​មិនបាន​លេង Champions League​។ ក្រៅពី​ក្រុម​ក្នុងចំណោម Top6 ក្លិប Burnley ដែល​ឈរ​នៅ​លេខ​៧ ត្រូវបាន​ចាត់ទុកថា​ជា​ក្លិប​មាន​ដំណើរការ​ហិរញ្ញវត្ថុ​ល្អ​ជាងគេ​នៅ Premier League​។​
 
​បើទោះជា Man Utd ធ្លាក់​ទៅកាន់​លំដាប់​ទី​២​ក្នុងនាម​ក្លិប​ថ្ងៃ​ជាងគេ​នៃ​លី​គ​កំពូល​អង់គ្លេស​សម្រាប់រ​ដូ​វ​កាល​២០១៧-១៨​ក្តី ប៉ុន្តែ​ពួក​នៅតែ​រក្សា​ការរកបាន​ប្រាក់ចំណូល​ខ្ពស់​ដដែល និង​ចំណាត់ថ្នាក់​ទី​៣​ក្នុងចំណោម​ក្លិប​ទាំងអស់​លើ​លោក ខណៈ Real Madrid លេខ​២ ហើយ Barcelona ឈរ​កំពូល​តារាង​៕
 

Tag:
 ​បាល់ទាត់​
  Premier League
  Football Finance
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com