ONE Championship
កីឡាជាតិ
ជាតិ
អបអរសាទរ! កីឡាករ ចាន់ រតនា ផ្តួលកីឡាករម្ចាស់ផ្ទះ Rudy Agustian ក្នុងទឹកទី២
× អ្នកលេងគុនចម្រុះ ចាន់ រតនា បានផ្តួលកីឡាករម្ចាស់ផ្ទះ Rudy Agustian ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ នាការប្រកួតគុនចម្រុះ ONE For Honor នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ នាទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី។
កីឡាករ ចាន់ រតនា បានធ្វើឲ្យអ្នកគាំទ្រឥណ្ឌូណេស៊ីរងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានផ្តួលកីឡាករ Rudy Agustian ឲ្យអាជ្ញាកណ្តាលបញ្ឈប់ត្រឹមដើមទឹកទី២ក្នុងព្រឹត្តិការណ៍ ONE For Honor មុននេះបន្តិច។ នេះជាជ័យជម្នះលើកទី២របស់ ចាន់ រតនា លើកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី បន្ទាប់ពីរូបគេបានផ្តួលកីឡាករ Abrou Fernandes ឲ្យចុះចាញ់ក្នុងទឹកទី២ដូចគ្នា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨។
តែវាជាជ័យជម្នះលើកទី៤សម្រាប់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ក្នុងចំណោមការប្រកួត៨លើក។ ក្នុងសន្និសីទសារព័ត៌មានមុនចេញទៅប្រទេសឥណ្ឌូណេស៊ី កីឡាករ ចាន់ រតនា បានប្តេជ្ញាថា រូបគេនឹងផ្តូលកីឡាករម្ចាស់ផ្ទះរូបនេះឲ្យសន្លប់មុនទឹកទី៣។ ដូច្នេះជ័យនៅពេលនេះ វាដូចនឹងអ្វីដែលគេបានតាំងចិត្ត៕
Tag:
ប្រដាល់គុនខ្មែរ
ចាន់ រតនា
Rudy Agustian
ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com