អត្ថបទពាណិជ្ជកម្ម
អស់ទាស់! Nokia 2.1 បញ្ចុះតម្លៃមកក្រោម ១០០ដុល្លារ រហូតដល់អស់ពីស្តុក
× Nokia 2.1 ដែលជាស្មាតហ្វូនដែលធ្វើការបានល្អ ទៅលើពីចំណុចធំៗ នោះគឺការបំពងសំឡេងនិងការរក្សានូវថាមពលថ្ម។ ពេលនេះទូរសព្ទដែលជាជើងខ្លាំងលើចំណុចទាំងពីរនេះ បានបញ្ចុះតម្លៃ ពី ១១៥ ដុល្លារ មកត្រឹមតែ ៧៩ ដុល្លារប៉ុណ្ណោះ ជាមួយនឹងការថែមជូនកាដូពិសេសជាច្រើនទៀត ដូចជាកាបូបស្ពាយនឹងចង្កេះយ៉ាងស្រស់ស្អាតរបស់ Nokia និងទទួលបានកញ្ចប់ប្រើប្រាស់អ៊ីនធឺណិត ១០GB របស់ Celcard ក្នុងរយៈពេលមួយខែ។ ប្រម៉ូសិននេះ មានរហូតដល់អស់ពីស្ដុក។
Nokia 2.1 គឺជាទូរសព្ទដែលបានបំពាក់មកជាមួយ នូវរន្ធបំពងសំឡេង (Storeo Speaker)ដល់ទៅ២ ដែលនេះកាន់តែធ្វើឲ្យការទស្សនាភាពយន្ត និងស្ដាប់តន្ត្រីផ្សេងៗរបស់អ្នក កាន់តែទទួលបានអារម្មណ៍ប្រសើរជាងមុន។ ចំណុចខ្លាំងមួយទៀតរបស់ទូរសព្ទនេះ គឺវាបំពាក់មកជាមួយថាមពលថ្ម 4000 mAh battery ដែលថាមពលអាចកំដរអ្នករហូតដល់ទៅ២ថ្ងៃ។
HMD GLOBAL បានបំពាក់អេក្រង់វាមកជាមួយអេក្រង់ LCD ៥.៥ អ៊ីញ អាចបង្ហាញរូបភាព 720 x 1280 Pixel និងក្រាលដោយកញ្ចក់ Corning Gorilla ដែលអាចជួយកាពារអេក្រង់បានមួយកម្រិត។ កម្លាំងម៉ាស៊ីនវិញ Nokia 2.1 ប្រតិបត្តិការដោយប្រព័ន្ធ Android 8.1 Oreo (Android One) បំពាក់ CPU Quad-core 1.4 បន្ទះឈីប Qualcomm 8917 Snapdragon 425 និងបំពាក់ GPU Adreno 308។ ទូរសព្ទនេះ មាន RAM 1GB និងមានអង្គផ្ទុកទិន្ន័យ 8GB និងអាចបន្ថែមបានរហូតដល់ 128GB។ ងាកមកមើលផ្នែកកាមេរ៉ាវិញ កាមេរ៉ាមុខ ទំហំ 5MP និង 8MP ផ្នែកខាងក្រោយ។
រកឯណាមានស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ដូច្នេះ ជាមួយនឹងតម្លៃត្រឹមតែ៧៩ដុល្លារនោះ គឺមានតែ Nokia 2.1 ប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com