អត្ថបទពាណិជ្ជកម្ម
អស់ទាស់​! Nokia 2.1 បញ្ចុះតម្លៃ​មកក្រោម ១០០​ដុល្លារ រហូតដល់​អស់ពី​ស្តុក​
04, May 2019 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
Nokia 2.1 ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​ធ្វើការ​បានល្អ ទៅលើ​ពី​ចំណុច​ធំៗ នោះ​គឺ​ការ​បំពង​សំឡេង​និង​ការរក្សា​នូវ​ថាមពល​ថ្ម​។ ពេលនេះ​ទូរ​សព្ទ​ដែលជា​ជើង​ខ្លាំង​លើ​ចំណុច​ទាំងពីរ​នេះ បាន​បញ្ចុះតម្លៃ ពី ១១៥ ដុល្លារ មក​ត្រឹមតែ ៧៩ ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​ការ​ថែម​ជូន​កាដូ​ពិសេស​ជាច្រើន​ទៀត ដូចជា​កាបូបស្ពាយ​នឹង​ចង្កេះ​យ៉ាង​ស្រស់ស្អាត​របស់ Nokia និង​ទទួលបាន​កញ្ចប់​ប្រើប្រាស់​អ៊ីនធឺណិត ១០GB របស់ Celcard ក្នុង​រយៈពេល​មួយខែ​។ ប្រ​ម៉ូ​សិន​នេះ មាន​រហូតដល់​អស់ពី​ស្ដុក​។​

Nokia 2.1 គឺជា​ទូរ​សព្ទ​ដែល​បាន​បំពាក់​មកជា​មួយ នូវ​រន្ធ​បំពង​សំឡេង (Storeo Speaker)​ដល់​ទៅ​២ ដែល​នេះ​កាន់តែ​ធ្វើ​ឲ្យ​ការ​ទស្សនា​ភាពយន្ត និង​ស្ដាប់​តន្ត្រី​ផ្សេងៗ​របស់​អ្នក កាន់តែ​ទទួលបាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។ ចំណុចខ្លាំង​មួយទៀត​របស់​ទូរ​សព្ទ​នេះ គឺ​វា​បំពាក់​មកជា​មួយ​ថាមពល​ថ្ម 4000 mAh battery ដែល​ថាមពល​អាច​កំដរ​អ្នក​រហូតដល់​ទៅ​២​ថ្ងៃ​។​
 
 
 
HMD GLOBAL បាន​បំពាក់​អេក្រង់​វា​មកជា​មួយ​អេក្រង់ LCD ៥.៥ អ៊ី​ញ អាច​បង្ហាញ​រូបភាព 720 x 1280 Pixel និង​ក្រាល​ដោយ​កញ្ចក់ Corning Gorilla ដែល​អាចជួយ​កា​ពារ​អេក្រង់​បាន​មួយកម្រិត​។ កម្លាំង​ម៉ាស៊ីន​វិញ Nokia 2.1 ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 8.1 Oreo (Android One) បំពាក់ CPU Quad-core 1.4 បន្ទះ​ឈី​ប Qualcomm 8917 Snapdragon 425 និង​បំពាក់ GPU Adreno 308​។ ទូរ​សព្ទ​នេះ មាន RAM 1GB និង​មាន​អង្គ​ផ្ទុក​ទិន្ន័យ 8GB និង​អាច​បន្ថែម​បាន​រហូតដល់ 128GB​។  ងាក​មក​មើល​ផ្នែក​កាមេរ៉ា​វិញ កាមេរ៉ា​មុខ ទំហំ 5MP  និង 8MP ផ្នែក​ខាងក្រោយ​។ 

 
 
​រក​ឯណា​មាន​ស្មា​ត​ហ្វូ​ន​ដែលមាន​សមត្ថភាព​ខ្ពស់​ដូច្នេះ  ជាមួយនឹង​តម្លៃ​ត្រឹមតែ​៧៩​ដុល្លារ​នោះ គឺមាន​តែ Nokia 2.1 ប៉ុណ្ណោះ​៕
 
 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com