ជាតិ
សង្គមជាតិ
កងទ័ព​កម្ពុជា ធ្វើ​សមយុទ្ធ «​ហនុមាន​មាស ២០១៩» នៅ​ខេត្តកំពត​
04, May 2019 , 10:27 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក កងទ័ព​កម្ពុជា​១០០០​នាក់ បានធ្វើ​សមយុទ្ធ​«​ហនុមាន​មាស ២០១៩» នា​ព្រឹក​ថ្ងៃទី​៤ ឧសភា នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​ជុំ​គិរី ខេត្តកំពត​។ ការធ្វើ​សមយុទ្ធ​នេះ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​

 
​លំ​ហាត់​សមយុទ្ធ «​ហនុមាន​មាស ឆ្នាំ​២០១៩» ធ្វើឡើង ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ពជើងគោក ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​។ លំ​ហាត​សមយុទ្ធ​នេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៨ ខែឧសភា​។​

 











Tag:
 ហ៊ុន ម៉ា​ណែ​ត​
  សមយុទ្ធ​
  កងទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com