ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​សេដ្ឋកិច្ច ណែនាំ​ពន្ធដារ​ឱ្យ​លើកលែង​ពន្ធ​លើ​ប្រាក់​បំណាច់​អតីតភាព​ការងារ​កម្មករ​ខ្មែរ​ក្នុង​វិស័យ​កាត់ដេរ​
04, May 2019 , 6:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 ​ភ្នំពេញ​៖ ប្រាក់​រម្លឹក​-​ប្រាក់​បំណាច់​អតីតភាព​ការងារ  និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ​និ​យោ​ជិ​ក​ខ្មែរ ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​-​ស្បែកជើង​និង​ផ្នែក​ផ្សេងទៀត មិន​គិត​ចូល​ក្នុងការ​មូលដ្ឋាន​គិត​ពន្ធ​ឡើយ​។ នេះ​បើ​យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅកាន់​អគ្គនាយក​ពន្ធដារ កាលពី​ខែមេសា ឆ្នាំ​២០១៩​។ 

 
​ក្រៅពី​ការលើកលែង​ពន្ធ​ខាងលើ លោក អូន​ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច  ក៏បាន​ណែ​នា​ឱ្យ​អគ្គដ្ឋាន​ពន្ធដារ អនុញ្ញាត​ជា​ចំណាយ​អាច​កាត់កង​បាន​សម្រាប់​គោលដៅ​នៃ​ពន្ធ​លើ​ប្រាក់ចំណូល​ក្នុង​ឆ្នាំ​ជាប់ពន្ធ​ចរន្ត ចំពោះ​ការចំណាយ​របស់​សហគ្រាស​លើ​ការទូទាត់​ប្រាក់​ចំណា​ច់​អតីតភាព​ការងារ​ចាប់ពី​ឆ្នាំ​២០១៩ និង​ប្រាក់​រម្លឹក​ប្រាក់​ចំណា​ច់​អតីតភាព​ការងារ​ដែលមាន​មុខ​ឆ្នាំ​២០១៩​តទៅ​មុខ​។  ក្រៅពី​ការលើកលែង​ពន្ធ​នេះ ដល់​និ​យោ​ជិ​ក អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​លើកលែង​ពន្ធ​អាការ​បន្ថែម​លើ​របស់​ក្រុមហ៊ុន​ឯកជន ដែល​បង្កើត​សេវា​រក​ការងារ​ធ្វើ បណ្តុះបណ្តាល បញ្ជូន​ទៅធ្វើ​ការងារ​នៅ​បរទេស​។​
 
​ការលើកលែង​ពន្ធ​នេះ គឺធ្វើឡើង​ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​កម្ម​ករ​ដែលជា​និយោជិត​ខ្មែរ​ដែល​ធ្វើការ​នៅតាម​សហគ្រាស​នានា និង​ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​ខ្មែរ​។ លើសពីនេះ ជួយ​ពង្រីក​ទីផ្សារការងារ​នៅក្រៅ​ប្រទេស និង​លើកកម្ពស់​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​ខ្មែរ​។ បើតាម​សារាចរ​ខាងលើ​ដដែល​៕

Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com