ជាតិ
រថយន្ត
សេដ្ឋកិច្ច
រយៈពេល៤ខែ ក្រសួងសាធារណការ ផាកពិន័យរថយន្តដឹកលើសទម្ងន់បានជាង៥០ម៉ឺនដុល្លារ រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
× ក្រសួងសាធារណការ បានចាប់រថយន្តដឹកលើសទម្ងន់បានចំនួន ៨៣៩ គ្រឿង ដោយពិន័យជាប្រាក់បានចំនួនជាង ៥០ ម៉ឺនដុល្លារ ក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
របាយការប្រចាំខែរបស់ក្រសួង បានបង្ហាញថា ក្រសួងបានចាប់រថយន្តដែលដឹកលើសទម្ងន់ចំនួន២១៥គ្រឿង ដោយពិន័យជាប្រាក់បានចំនួន ៥៣១,៩០០,០០០រៀល(ជាង ១៣ ម៉ឺនដុល្លារ) ក្នុងខែមករា ហើយបន្តសកម្មភាពអនុវត្តច្បាប់ដដែល ដោយបានផាកពិន័យលើរថយន្ត ២៤០ គ្រឿង ជាប្រាក់សរុបចំនួន ៦៥៩,៣៥០,០០០រៀល (ជាង ១៦ ម៉ឺនដុល្លារ)ខែកុម្ភៈ។ ចំណែកនៅខែមិនាវិញ មន្ត្រីជំនាញក្រសួង បានឃាត់រថយន្តដឹកលើសទម្ងន់ចំនួន ២២៧ គ្រឿង ហើយពិន័យជាប្រាក់សរុបចំនួន ៤៧៧,៣០០,០០០ រៀល (ជិត ១២ម៉ឺនដុល្លារ) និងផាកពិន័យរថយន្ត១៥៧គ្រឿង បានទឹកប្រាក់សរុបចំនួន ៣៥២,៥៥០,០០០រៀល (៨៨,១៣៧ ដុល្លារ) នៅខែមេសា។
គួររម្លឹកថា ក្នុងឆ្នាំ២០១៨ ក្រសួងសាធារណការបានចុះចាប់រថយន្តដឹកលើសទម្ងន់បានជាង២៦០០គ្រឿង និងផាកពិន័យជាប្រាក់បានជាង១លាន៥សែនដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com