វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុមហ៊ុន Ford កំពុងស្ថិតក្រោមការស៊ើបអង្កេតរឿងបំភាយឧស្ម័នពុលទៅបរិយាកាស
× ក្រសួងយុត្តិធម៌ អាមេរិកបានចាត់វិធាន ការតាមផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន Ford បន្ទាប់ពីទីភ្នាក់ងារការពារបរិស្ថានខ្លួន (EPA) បានរកឃើញសញ្ញាណ នៃបញ្ហាមួយចំនួនទៅលើផលិតផលនៃក្រុមហ៊ុននេះ កាលពីខែកុម្ភៈ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តមួយនេះបានលើកឡើងថាបញ្ហាដែល កើតមាន គឺមិនជាប់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៃឧបករណ៍កាត់បន្ថយការ បំភាយឧស្ម័ននៅពេលធ្វើតេស្ត (Defeat Device) នោះទេ។
គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តរកកម្រិតបំភាយឧស្ម័ន នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានចែកចេញជា២ផ្នែកគឺធ្វើការតេស្តនៅលើផ្លូវដោយផ្ទាល់ និងការធ្វើតេស្ត រកសំណាកទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ (Computer Modelling)។ នៅក្នុងដំណើរ ប្រតិបត្តិការ ប្រព័ន្ធ Software Modelling ផ្តល់នូវសំណាកទិន្នន័យនៃចម្ងាយសរុបដែលរថយន្តបានធ្វើដំណើរ និងបរិមាណនៃឧស្ម័នឡានដែលបានបំភាយចេញ ទៅក្នុងបរិយាកាសទៅឱ្យក្រុមអ្នកត្រួតពិនិត្យឬនិយ័តករ (Regulators)។
កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនផលិតឡានមួយផ្សេងទៀតនៅអឺរ៉ុបឈ្មោះ Volkswagen (VW) បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទាក់ទងនឹងកម្រិត បំភាយឧស្ម័នរបស់ឡាននេះដែរ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេស អាល្លឺម៉ង់មួយនេះ ត្រូវបានគេរកឃើញថាបានប្រើប្រាស់Software ក្នុងការបន្លំ នៅពេលរដ្ឋាភិបាលធ្វើតេស្តរកកម្រិតបំភាយឧស្ម័ន។ ក្រោយមកក្រុមហ៊ុន VW ត្រូវបាន ផាកពិន័យដោយតម្រូវឱ្យបង់១០០០លានអឺរ៉ូ (ជាង១១១៦លានដុល្លាអាមេរិក) តាមសេចក្តីបង្គាប់របស់ព្រះរាជអាជ្ញាអាល្លឺម៉ង់ ជុំវិញរឿងអាស្រូវមួយនេះ៕
បកប្រែនិងកែសម្រួលដោយ៖ យ៉ន សុខន
© រក្សាសិទ្ធិដោយ thmeythmey.com