វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​«​ក្រពើ​»​និង​«​ក្រពា​»​ខុសគ្នា​ត្រង់ណា​?
04, May 2019 , 7:39 pm        
រូបភាព
 អ្នកខ្លះ​មាន​ការយល់ច្រលំ​រវាង​សត្វ​ក្រពើ​ជាមួយនឹង​សត្វ​ក្រពា​។ នេះ​មិនមែនជា​កំហុស​របស់​អ្នក​ទាំងស្រុង​ទេ ពីព្រោះ​សត្វ​ទាំងពីរ​ប្រភេទ​ពិត​ជាមាន​រូបរាង​ស្រដៀង​គ្នា​មែន​។ អ្នក​ខ្លះទៀត​មិនបាន​ចាប់អារម្មណ៍​ថា វា​ជាស​ត្វ​ពីរ​ប្រភេទ​ផ្សេងគ្នា​ឡើយ​។

 
​គេហទំព័រ livescience.com បាន​ពន្យល់​យ៉ាង​ងាយ​ថា សត្វ​ក្រពា (Alligator) មាន​ប្រវែង​មាត់​រាង​ជា​អក្សរ U ចំណែកឯ​សត្វ​ក្រពើ (Crocodile) មាន​ប្រវែង​មាត់​រាង​ជា​អក្សរ V ។ 
 
​មួយវិញទៀត នៅពេលដែល​សត្វ​ក្រពើ​បិទមាត់​របស់​វា ធ្មេញ​ស្រួចៗ​ទាំង​ប៉ុន្មាន​នោះ​លាន​ចេញមកក្រៅ ងាយស្រួល​ក្នុងការ​ពិនិត្យមើល​។​
 
​ឯកសារ​ដដែល​នេះ​បានបញ្ជាក់​បន្ថែមថា ក្រពា​ពេល​បិទមាត់ ធ្មេញ​របស់​វា​មិន​ចេញមកក្រៅ​នោះទេ​។ ក្រពើ​ភាគច្រើន​រស់នៅ​ក្បែរ​តំបន់​ទឹកប្រៃ ឯ​ក្រពា​ភាគច្រើន​រស់នៅ​តាម​តំបន់​ទឹកសាប​។ 
​អ្នកវិទ្យាសាស្ត្រ​ចាត់ទុក​ពួកវា​ក្នុង​ក្រុម​ពពួកសត្វ Eusuchia ដែលជា​ក្រុម​ពពួកសត្វ​បង្គួ​យ​ធំៗ មាន​២២​ប្រភេទ​។ វា​មាន​ដើមកំណើត​ក្នុងសម័យ​«​ក្រេតាសេ​»​ប្រមាណ​ជា​១០០​លាន​ឆ្នាំមុន​។ 

© រក្សាសិទ្ធិដោយ thmeythmey.com