ជាតិ
សង្គមជាតិ
មេ​ប៉ូលិស ស្នើ​ឲ្យ​វិនិយោគ​ចិន​នៅ​កម្ពុជា ត្រូវ​ស្គា​ល់ពី​ទំនៀមទម្លាប់ និង​ច្បាប់​កម្ពុជា​
05, May 2019 , 9:00 am        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្នើ​ឲ្យ​អ្ន​កវិនិ​យោគ​ចិន ដែល​មក​បោះទុន​រកស៊ី​នៅ​កម្ពុជា ត្រូវ​យល់​ពី​ទំនៀមទម្លាប់​កម្ពុជា ជាពិសេស​អនុវត្តតាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។ ការលើកឡើង​របស់​មេ​ប៉ូលិស​បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​-​ទទួល​ម៉ូតូ​ចំនួន​១០០​គ្រឿង ពី​ក្រុមហ៊ុន​ចិន​។​នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចេញផ្សាយ​នៅ​ថ្ងៃទី​២​ឧសភា​។​

 
​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ទៅកាន់​ក្រុមហ៊ុន​ចិន​ទាំង​៣ ដែល​ផ្ដល់ជំនួយ​ម៉ូតូ​១០០​គ្រឿង​នេះ​ថា អាជ្ញាធរ​នឹង​ការពារ​អនុវត្ត​ច្បាប់ ដល់​អ្នកវិនិយោគ អ្នក​ទេសចរ និង​ប្រជាពលរដ្ឋ​បរទេស​ទាំងអស់ ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​គោរព​ច្បាប់​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។ អគ្គស្នងការ​នគរបាល​ជាតិរូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​អប់រំ​ដល់​បងប្អូន​ជនជាតិ​ចិន​ដែល​មក​ធ្វើការ​នៅ​កម្ពុជា ត្រូវ​ស្គាល់​ទំនៀមទម្លាប់​,ត្រូវ​ស្គាល់​ភាពជិតស្និទ្ធ,​ការគោរព និង​អនុវត្ត​ច្បាប់​របស់​កម្ពុជា​»​។​
 
​ក្រុមហ៊ុន​ចិន​ទាំង៣ ​មាន​សមាគម​អភិវឌ្ឍន៍​ឧស្សាហកម្ម​សម្ព័ន្ធ​វប្បធម៌ចិន​, ក្រុមហ៊ុន​ស៊ី​ធី​ស៊ី​ខេ ត្រេ​ឌី​ង និង​សណ្ឋាគារ​អន្តរជាតិ​រ៉ូយ៉ាល់​លី​ហុ័​រ បានផ្ដល់​ម៉ូតូ​ចំនួន​១០០​គ្រឿង ​ដល់​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ សម្រាប់​សម្រួល និង​ជួយ​ដល់​ការអភិវឌ្ឍន៍​។ ក្រុមហ៊ុន​ទាំងនេះ មក​ដាក់ទុន​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា​ ក្រោម​នយោបាយ​ដាក់ចេញ​ផ្លូវ និង​ខ្សែក្រវាត់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕

Tag:
 ​ចិន
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com